ផ្លូវល្បឿនលឿន Chau Doc – Can Tho – Soc Trang ត្រូវបានស្នើឡើងដើម្បីចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២៣ ជាមួយនឹងការវិនិយោគសរុបចំនួន ៤៤,៣ ទ្រីលានដុង ឬ ១,៩៥ ពាន់លានដុល្លារ។
ផ្លូវល្បឿនលឿននេះនឹងលាតសន្ធឹងប្រវែង ១៨៨,២ គីឡូម៉ែត្រ និងតភ្ជាប់តំបន់ដីសណ្តទន្លេមេគង្គចំនួន ៤ (Mekong Delta) គឺ An Giang, Can Tho, Hau Giang និង Soc Trang ។
ការសាងសង់គ្រោងនឹងអនុវត្តក្នុងអំឡុងឆ្នាំ ២០២៣ ដល់ ២០២៥ ហើយនឹងបញ្ចប់នៅឆ្នាំ ២០២៧។ ក្នុងដំណាក់កាលដំបូង ផ្លូវល្បឿនលឿនចំនួន ៤ ខ្សែ ទទឹងសរុប ១៧ ម៉ែត្រ និងល្បឿនអតិបរមា ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង នឹងត្រូវសាងសង់។
ផ្លូវល្បឿនលឿនដែលបានបញ្ចប់ការសាងសង់នេះ នឹងមានផ្លូវល្បឿនលឿនចំនួន ៦ខ្សែ ដែលមានទទឹងសរុប ៣២,២៥ ម៉ែត្រ។
សូមបញ្ជាក់ថា គម្រោង Chau Doc – Can Tho – An Giang រួមជាមួយនឹង An Huu – Cao Lanh Expressway នឹងក្លាយជាផ្លូវ Expressway សំខាន់ពីរ តាមអ័ក្សផ្តេកនៃដីសណ្ដមេគង្គ។
នៅពេលសាងសង់រួចរាល់ ផ្លូវនោះនឹងតភ្ជាប់គ្នាជាមួយផ្លូវតាមអ័ក្សបញ្ឈរ ដើម្បីកាត់បន្ថយបរិមាណចរាចរណ៍នៅលើផ្លូវជាតិលេខ១ និង ផ្លូវជាតិលេខ៩១។ វាក៏នឹងពង្រីកការតភ្ជាប់រវាងខេត្តដីសណ្តមេគង្គ ប្រទេសកម្ពុជា និង ប្រជាជាតិអាស៊ីអាគ្នេយ៍ផ្សេងទៀតផងដែរ៕