Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រោយបើកនៅកម្ពុជាបាន ៥ឆ្នាំ ឥឡូវ Mobile World នឹងពង្រីកសាខាខ្លួន ទៅប្រទេសឥណ្ឌូនេស៊ី នាឆ្នាំនេះ
    ព័ត៌មានថ្មីៗ

    ក្រោយបើកនៅកម្ពុជាបាន ៥ឆ្នាំ ឥឡូវ Mobile World នឹងពង្រីកសាខាខ្លួន ទៅប្រទេសឥណ្ឌូនេស៊ី នាឆ្នាំនេះ

    February 24, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចរបស់វៀតណាម Mobile World ត្រៀម​ចូលប្រឡូកក្នុងទីផ្សារ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ទីផ្សារ​ក្រៅ​ប្រទេស​ទី២ ​របស់​ខ្លួន​ បន្ទាប់​ពី​បាន​បង្កើត​ហាង​នៅ​កម្ពុជា​ កាល​ពី ៥ឆ្នាំ​មុន។

    ពាណិជ្ជកម្ម

    នាយកប្រតិបត្តិក្រុមហ៊ុន Mobile World លោក Doan Van Hieu Em បានប្រាប់ម្ចាស់ភាគហ៊ុនកាលពីចុងសប្តាហ៍មុនថា “យើងកំពុងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីបើកហាងនៅឥណ្ឌូនេស៊ីដំបូងរបស់យើង នៅឆ្នាំនេះ” ។

    គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិកដ៏ធំបំផុតរបស់វៀតណាមខាងលើ បានបើកហាងលក់ស្មាតហ្វូន BigPhone នៅក្នុងទីក្រុងភ្នំពេញរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៧ ។ ៣ឆ្នាំក្រោយមក វាបានប្តូរឈ្មោះទៅជា Bluetronics និងពង្រីកការលក់ផលិតផលអេឡិចត្រូនិចផ្សេងទៀតផងដែរ។

    គិតត្រឹមចុងឆ្នាំមុន វាមានហាងចំនួន ៥០ កន្លែងនៅក្នុងប្រទេសជិតខាង ហើយមានប្រាក់ចំណូលជិត ៥០០ ពាន់លានដុង (២១,៩លានដុល្លារ) ឬ ០,៤ភាគរយនៃការលក់សរុប។

    ក្រុមហ៊ុន​នេះ​ធ្លាប់​សម្លឹង​មើល​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា ប៉ុន្តែ​ពេល​នេះ​មិន​ច្បាស់​ថា​តើ​ពួកគេ​នៅ​តែ​ស្ថិត​ក្នុង​ផែនការ​របស់​ខ្លួន ​ឬ​យ៉ាង​ណាឡើយ។ Mobile World កំពុងកំណត់​ទិសដៅ​កំណើន​ប្រាក់​ចំណេញ​ក្រោយ​ការ​បង់​ពន្ធ ៣០ ភាគរយ​នៅ​ឆ្នាំ​នេះ​ ដល់ ៦,៣៥ទ្រី​លាន​ដុង៕

    Mobile World វៀតណាម
    Share. Facebook Telegram WhatsApp
    Previous ArticleHuawei នឹងវិនិយោគ ៦៣២ លានដុល្លារ ដើម្បីបង្កើតទីស្នាក់ការថាមពលឌីជីថលថ្មី នៅទីក្រុង Shenzhen
    Next Article អតិផរណានៅស្រីលង្កាឡើងដល់កម្រិតខ្ពស់បំផុត ខណៈដែលវិបត្តិនេះកាន់តែអាក្រក់ទៅៗ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.