ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនធំបំផុតរបស់វៀតណាម បានទទួលការអនុញ្ញាតឲ្យសាងសង់រោងចក្រដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ នៅទីក្រុងហាណូយ។
Browsing: វៀតណាម
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Axie Infinity ដែលជារូបិយប័ណ្ណគ្រីបតូរបស់វៀតណាម ទទួលបានផលចំណេញទីផ្សារចំនួន ២,៥ ពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ ចាប់តាំងពីវាត្រូវបានបង្កើតឡើង។
ប្រទេសវៀតណាមបានចេញក្រឹត្យថ្មីមួយដើម្បីរឹតបន្តឹងបទប្បញ្ញត្តិផ្សាយពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនបរទេស ដូចជា Google និង Facebook ជាដើម។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កសិករវៀតណាមជិត ៨ ០០០ នាក់ បានចាប់ផ្តើមធ្វើពាណិជ្ជកម្មលើវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងរយៈពេល ៦ ខែដំបូង ពោលគឺកើនឡើង ១៩១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារអាជ្ញាធរជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
ក្រសួងកសិកម្មនៃប្រទេសវៀតណាមបាននិយាយថា ការនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅឆមាសទីមួយនៃឆ្នាំ ២០២១ នេះ បានកើនឡើងដល់ ២៤ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុនគឺកើនឡើង ២៨,២ ភាគរយឯណោះ។
ក្រុមហ៊ុនផលិតបន្ទះឈីប Intel និងក្រុមហ៊ុនផលិតទឹកក្រូច Coca-Cola កំពុងតែប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សាប្រតិបត្តិការផលិតកម្មរបស់ពួកគេនៅក្នុងប្រទេសវៀតណាម ខណៈពេលដែលជំងឺកូវីដ១៩ កំពុងតែផ្ទុះខ្លាំងបំផុតនៅទីនោះ។
សមាគមផលិតរថយន្តវៀតណាម Vietnam Automobile Manufacturers Association (VAMA) បានឲ្យដឹងថា ការលក់រថយន្តក្នុងរយៈពេល ៦ ខែដំបូង នៃឆ្នាំ២០២១ បានកើនឡើង ៤០ ភាគរយ ដល់ចំនួន ១៥០ ៤៨១ គ្រឿង បើប្រៀបធៀបទៅនឹងឆ្នាំមុន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ធនាគារពាណិជ្ជកម្មចំនួន ១៦ នៅក្នុងប្រទេសវៀតណាម បានយល់ព្រមកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីដែលមានស្រាប់ របស់អាជីវកម្មដែលរងការវាយប្រហារដោយកូវីដ១៩ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តម្លៃដីជាមធ្យមដែលត្រូវបានប្រើសម្រាប់សាងសង់ផ្ទះនៅ ឬវីឡាទីប្រជុំជន ក្នុងទីក្រុងហូជីមិញ បានកើនឡើងដល់ ១៣១លានដុង ឬ ៥ ៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ការិយាល័យស្ថិតិទូទៅ General Statistics Office របស់ប្រទេសវៀតណាម បានប៉ាន់ស្មានថា មានអ្នកធ្វើការប្រមាណ ១២,៨ លាននាក់បានរងផលប៉ះពាល់ដោយសាររោគរាតត្បាតកូវីដ១៩ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ នេះ ពោលគឺកើនឡើង ៤១ ភាគរយបើធៀបនឹងត្រីមាសទី១។