ក្រុមហ៊ុនផលិតបន្ទះឈីប Intel និងក្រុមហ៊ុនផលិតទឹកក្រូច Coca-Cola កំពុងតែប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សាប្រតិបត្តិការផលិតកម្មរបស់ពួកគេនៅក្នុងប្រទេសវៀតណាម ខណៈពេលដែលជំងឺកូវីដ១៩ កំពុងតែផ្ទុះខ្លាំងបំផុតនៅទីនោះ។
ក្រុមហ៊ុន Intel បានចាក់វ៉ាក់សាំងឲ្យនិយោជិករបស់ខ្លួននៅក្នុងប្រទេសវៀតណាម ចំនួន ៧១ ភាគរយ ដោយនៅទីនោះជាកន្លែងដំឡើង និងធ្វើតេស្តបន្ទះឈីបដ៏ធំបំផុតរបស់ក្រុមហ៊ុន។ នេះបើយោងតាមសារព័ត៌មាន Nikkei ។
ដោយឡែក ក្រុមហ៊ុន Coca-Cola Vietnam បានរៀបចំតង់ដើម្បីឲ្យបុគ្គលិករបស់ខ្លួននៅ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ពីខាងក្រៅ។
នាយកផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន Coca-Cola Vietnam លោក Truc Huynh បានឲ្យដឹងថា ក្រុមហ៊ុនបានចំណាយប្រាក់បន្ថែមចំនួន ១០ ដុល្លារក្នុងមួយថ្ងៃ សម្រាប់បុគ្គលិកដែលរស់នៅកន្លែងនោះ និងទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរ ដូច្នេះពួកគេនឹងដឹងថាពួកគេកំពុងធ្វើអ្វី៕