សមាគមផលិតរថយន្តវៀតណាម Vietnam Automobile Manufacturers Association (VAMA) បានឲ្យដឹងថា ការលក់រថយន្តក្នុងរយៈពេល ៦ ខែដំបូង នៃឆ្នាំ២០២១ បានកើនឡើង ៤០ ភាគរយ ដល់ចំនួន ១៥០ ៤៨១ គ្រឿង បើប្រៀបធៀបទៅនឹងឆ្នាំមុន។
រថយន្តប្រភេទដឹកអ្នកដំណើរ បានមើលឃើញការលក់កើនឡើង ៣៧ ភាគរយក្នុងរយៈពេលនោះ ខណៈពេលដែលរថយន្តពាណិជ្ជកម្ម (commercial vehicles) បានកើនឡើង ៤៨ ភាគរយ និងរថយន្តប្រើសម្រាប់គោលបំណងពិសេស (special-purpose vehicles) កើនឡើង ៦៨ ភាគរយ។
ក្រុមហ៊ុនរថយន្តក្នុងស្រុក Truong Hai Auto Corporation បានរក្សាតំណែងកំពូល ជាមួយនឹងការលក់រថយន្តដាច់បាន ៥១ ៦៨៥ គ្រឿង កើនឡើង ៥១ ភាគរយ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Toyota បានមើលឃើញការលក់កើនឡើង ១៦ ភាគរយ ដល់ ២៩ ២៣៩ គ្រឿង ខណៈតួលេខសម្រាប់ក្រុមហ៊ុន Mitsubishi មានចំនួន ៤៥ ភាគរយ និង ១៤ ៩១៥ គ្រឿង។
គួរឲ្យដឹងថា ម៉ូដែលរថយន្តដែលលក់ដាច់បំផុតក្នុងរយៈពេល ៦ ខែដំបូង គឺរថយន្តម៉ាក VinFast Fadil បន្ទាប់មកមានរថយន្ត Hyundai Accent និង Toyota Vios៕