យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌា បានហាមឃាត់ក្រុមហ៊ុន Mastercard ក្នុងការចេញចេញ Debit ឬ Credit ថ្មី ដល់អតិថិជនក្នុងស្រុករបស់ខ្លួន។
ធនាគារ Reserve Bank of India បានចោទប្រកាន់ក្រុមហ៊ុនខាងលើនេះថា បានរំលោភច្បាប់នៃការផ្ទុកទិន្នន័យ។
ធនាគារឥណ្ឌាបាននិយាយថា ក្រុមហ៊ុន Mastercard មិនគោរពតាមច្បាប់ដែលតម្រូវឲ្យបណ្តាញកាតបរទេស រក្សាទុកទិន្នន័យស្តីពីការទូទាត់របស់អតិថិជនឥណ្ឌាទាំងស្រុង នៅក្នុងប្រទេសឥណ្ឌាឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Mastercard មិនទាន់បានធ្វើការឆ្លើយតប ពាក់ព័ន្ធជាមួយនឹងការហាមឃាត់នេះឡើយ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Mastercard នឹងត្រូវហាមឃាត់ការឲ្យចេញកាត Debit, Credit និង Prepaid Card ដល់អតិថិជននៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ តទៅ។ យ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់ធនាគារ Reserve Bank of India នឹងមិនមានផលប៉ះពាល់ដល់អតិថិជនដែលមានស្រាប់របស់ Mastercard នោះទេ៕