Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»វៀតណាម នឹងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ នៅទីក្រុងហាណូយ
    ព័ត៌មានថ្មីៗ

    វៀតណាម នឹងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ នៅទីក្រុងហាណូយ

    July 30, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនធំបំផុតរបស់វៀតណាម បានទទួលការអនុញ្ញាតឲ្យសាងសង់រោងចក្រដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ នៅទីក្រុងហាណូយ។

    ពាណិជ្ជកម្ម

    រោងចក្រនោះនឹងត្រូវបានសាងសង់នៅក្នុងឧទ្យានបច្ចេកវិទ្យា Hoa Lac Hi-tech Park ដោយក្រុមហ៊ុន VinSmart Research and Manufacture Jsc ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup ហើយវានឹងស្ថិតក្នុងចំណោមគម្រោងអាទិភាព ដែលនឹងត្រូវអនុញ្ញាតឲ្យដំណើរការ ទោះបីជាមានការរឹតត្បិតដោយសារជំងឺកូវីដ១៩ ក៏ដោយ។

    ប៉ុន្តែអ្នកគ្រប់គ្រងគម្រោងត្រូវដាក់គម្លាតសង្គមឲ្យបានតឹងរ៉ឹង និងការពារប្រជាជនមិនឲ្យចូល និងចេញពីតំបន់សំណង់ឡើយ ដើម្បីចៀសវាងការរីករាលដាលនៃជំងឺកូវីដ១៩។

    Vingroup ត្រូវបានគេរាយការណ៍ថា កំពុងចរចាផ្ទេរបច្ចេកវិទ្យាជាមួយក្រុមហ៊ុនអាមេរិក Arcturus Therapeutic ដែលបានបង្កើតវ៉ាក់សាំង ដោយប្រើបច្ចេកវិទ្យា mRNA ដូចគ្នាទៅនឹងវ៉ាក់សាំង Pfizer និង Moderna ។

    ប្រទេសវៀតណាមកំពុងខិតខំពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ប្រជាជនជិត ១០០ លាននាក់របស់ខ្លួន។ ក្នុងនោះមានមនុស្សចំនួន ៥,៥ លាននាក់ បានទទួលវ៉ាក់សាំងមួយដង ខណៈដែល ៥៤៦ ៤០០ នាក់ទទួលបានវ៉ាក់សាំងពីរដង៕

    វៀតណាម
    Share. Facebook Telegram WhatsApp
    Previous Articleតារាស្រី Scarlett Johansson ប្តឹង Disney លើការផ្សាយរឿង Black Widow
    Next Article ក្រុមហ៊ុន Amazon ត្រូវពិន័យ ៨៨៦ លានដុល្លារ ពីបទរំលោភច្បាប់ទិន្នន័យ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.