Browsing: Huawei

បន្ទាប់ពីលេចឮដំណឹងរៀងយូរគ្រាន់ដែរហើយ ពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសឲដឹងហើយថា ស្មាតហ្វូនខ្នាតកំពូលរបស់ពួកគេគឺ Pura 80 Series នឹងប្រកាស​ចេញ​នៅក្នុង​ប្រទេស​ចិនក្នុង​ថ្ងៃ​ទី 11 ខែ​មិថុនា ខាងមុខនេះ។ ក្នុងនោះ Pura 80 Series គឺមានចំនួន ៤ម៉ូឌែល ដូចរាល់ដងដែរគឺ…

បន្ទាប់ពីត្រូវបានហាមឃាត់មិនឱ្យមាននូវការនាំចេញឈីបដែលមានកម្លាំងខ្លាំង និងឈីបកម្រិតខ្ពស់ទៅកាន់ប្រទេសចិន ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនគឺ Huawei បានចេញមុខមកម្តងទៀតដោយប្រកាសឲដឹងថា ពួកគេនឹងផលិតបន្ទះឈីបកម្រិតខ្ពស់ដោយខ្លួនឯង ពោលគឺនឹងមិនពឹងផ្អែកលើបច្ចេកវិទ្យាបរទេសទៀតនោះឡើយ ដែលក្នុងនោះក៏រួមបញ្ជូលនូវឈីប 5nm និង 3nm ផងដែរ។ ចំពោះការផលិតបន្ទះឈីប 5nm ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវម៉ាស៊ីន lithography SSA800…

បន្ទាប់ពីការដាក់ចេញនៅស្មាតហ្វូនបត់ ៣ តង់ នៅចុងឆ្នាំ២០២៤ និងកុំព្យូទ័របត់អេក្រង់បានដំបូងរបស់ខ្លួននៅដើមខែនេះ ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា ក៏កំពុងត្រៀមនឹងប្រកាសចេញនូវថេប្លេតបត់បានថ្មីមួយរបស់ខ្លួនបន្ថែមទៀតនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ក្នុងនោះ បើទោះបីជាគ្មានព័ត៌មានលម្អិតច្បាស់អំពីលក្ខណៈសម្បត្តិនៃថេប្លេតបត់បាននេះក៏ដោយ ក៏វាត្រូវបានគេរាយការណ៏ផងដែរថា នឹងមានអេក្រង់ចន្លោះពី ១២ ទៅ ១៤ អ៊ីញ នៅពេលលាតចេញពេញ ហើយនៅពេលបត់ចូលគ្នាវិញ នឹងក្លាយជាថេប្លេតដែលមានទំហំតូចសមរម្យដែលអាចដាក់ក្នុងកាបូប…

ជាមួយគ្នានឹងការប្រកាសចេញនូវកុំព្យូទ័រដែលអាចបត់អេក្រង់បាន ក្រុមហ៊ុន HUAWEI ក៏បានប្រកាសចេញនូវស្មាតហ្វូនខ្នាតកំពូលរបស់ខ្លួនមួយម៉ូឌែលផងដែរ នោះគឺ HUAWEI nova 14 Ultra ។ មួយម៉ូឌែលថ្មីនេះ មានរាងតូចច្រឡឹង និងតួខ្លួនស្តើងត្រឹមតែ 7.78mm និងទម្ងន់ត្រឹមតែ ២០៤ក្រាម ប៉ុណ្ណោះ ប៉ុន្តែត្រូវបានបំពាក់ដោយកញ្ចក់ការពារដែលធន់នឹងការឆ្កូត និងអាវការពារ IP68…

បន្ទាប់ប្រកាសចេញ​​នូវស្មាតហ្វូនបត់ ៣ តង់ដំបូងគេនៅលើពិភពលោករបស់ខ្លួននៅចុងឆ្នាំ២០២៤ ពេលនេះ ក្រុមហ៊ុន HUAWEI ក៏បានប្រកាសចេញនូវកុំព្យូទ័រដែលអាចបត់អេក្រង់បានរបស់ខ្លួនផងដែរ មានឈ្មោះថា HUAWEI MateBook Fold ULTIMATE DESIGN ។ កុំព្យូទ័រមួយនេះ គឺមានអេក្រង់ទំហំធំដល់ ១៨អ៊ីញ ដែលអាចបត់អេក្រង់បានដូចសៀវភៅសរសេរដែរ, វាប្រើប្រាស់នូវបច្ចេកវិទ្យា Double-layer…

បន្ទាប់ពីត្រូវបានសហរដ្ឋអាមេរិកកំណត់ច្បាប់ឈប់ឲប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ Windows របស់ក្រុមហ៊ុន Microsoft នៅដើមឆ្នាំនេះ ក្រុមហ៊ុន Huawei បានធ្វើបោះជំហានដ៏សំខាន់មួយរបស់ខ្លួនដោយបានដាក់បង្ហាញចេញជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការថ្មីសម្រាប់កុំព្យូទ័ររបស់ខ្លួនឈ្មោះថា HarmonyOS 5 (HarmonyOS NEXT)។ ប្រព័ន្ធប្រតិបត្តិការនេះ ត្រូវបានរចនាឡើងដោយផ្អែកលើគំនិត “One as All, All as One”…

ក្រុមហ៊ុន Huawei បានបង្ហាញចេញនូវស្មាតហ្វូនបត់ថ្មីរបស់ខ្លួនគឺ Pura X ដែលជាទូរស័ព្ទដែលអាចបត់បានតែមួយគត់ដែលអាចប្រើបានទាំងផ្ដេក និងបញ្ឈរ។ ស្មាតហ្វូនមួយនេះមានអេក្រង់ត្រឹមតែ 6.3 អ៊ីញ ប៉ុណ្ណោះ នៅពេលបើក ប៉ុន្តែនៅពេលប្រើជាស្មាតហ្វូនអេក្រង់មួយធម្មតា វាមានទំហំ 3.5 អ៊ីញ។ Huawei Pura X មានកាមេរ៉ាចំនួន…

តាមរបាយការណ៍របស់ Counterpoint បាននិយាយថា ក្រុមហ៊ុន Huawei បានក្លាយជាក្រុមហ៊ុនទី១ ដែលមានចំណែកទីផ្សារស្មាតហ្វូនច្រើនជាងគេនៅក្នុងប្រទេសចិន ដោយបានកាន់កាប់ចំណែកទីផ្សារ ១៨,១ភាគរយ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤ កើនឡើង ១៥,៥ភាគរយ។ ក្នុងនោះ ការរីកចម្រើននេះត្រូវបានអះអាងថា បានសម្រេចដោយសារការលក់ម៉ូឌែល Nova 13…

ក្រុមហ៊ុន Huawei បានធ្វើការដាក់បង្ហាញចេញនូវស្ថានីយសាកថ្មរថយន្តអគ្គិសនីសុទ្ធស្វ័យប្រវិត្តតាមរយៈមនុស្សយន្ត Huawei robotic EV Changer ដែលអាចសាករថយន្តអគ្គិសនីដោយមិនចាំបាច់អ្នកបើកបរចេញពីរថយន្ត ។ ជាមួយគ្នានេះ តាម​វីដេអូ​បបានបង្ហាញពី​ ​រថយន្តអគ្គិសនីសុទ្ធដ៏ប្រណីត Maextro S800 របស់ Huawei បានបើកបរដោយស្វ័យប្រវត្តិគ្មាន​មនុស្ស​បើក ទៅកាន់ទីតាំងស្ថានីយសាកថ្មនោះ នៅពេលដំណើរការមុខងារ Unmanned…

ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ប្រទេសចិន (Chinese MIIT) បានធ្វើការដាក់បង្ហាញចេញនូវរូបភាពផ្លូវការរបស់់រថយន្ត ម៉ូឌែលថ្មីគឺ Huawei Aito M8 ប្រភេទ EREV នៅក្នុងទីផ្សារប្រទេសចិន ផ្តល់ជូនជម្រើសចម្ងាយបើកបរចំនួន៣ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ គ្រោងនឹងប្រកាសចេញជាផ្លូវការក្នុងពេលឆាប់ៗនេះ។ Huawei Aito M8 ប្រភេទ EREV…