ក្រុមហ៊ុន Huawei បានបង្ហាញចេញនូវស្មាតហ្វូនបត់ថ្មីរបស់ខ្លួនគឺ Pura X ដែលជាទូរស័ព្ទដែលអាចបត់បានតែមួយគត់ដែលអាចប្រើបានទាំងផ្ដេក និងបញ្ឈរ។ ស្មាតហ្វូនមួយនេះមានអេក្រង់ត្រឹមតែ 6.3 អ៊ីញ ប៉ុណ្ណោះ នៅពេលបើក ប៉ុន្តែនៅពេលប្រើជាស្មាតហ្វូនអេក្រង់មួយធម្មតា វាមានទំហំ 3.5 អ៊ីញ។
Huawei Pura X មានកាមេរ៉ាចំនួន ៤ ដែលលេនគោល និងលេន ultra angle មានទំហំ 50MP និង 40MP រួមជាមួយលេនពង្រីក 3.5X និងឧបករណ៍ចាប់សញ្ញាចំនួន ១។
ចំពោះចំនុចដែលពិសេសរបស់ទូរសព្ទនេះនោះគឺ ការប្រើប្រាស់នូវ AI ជំនាន់ថ្មីដែលដំណើរការដោយម៉ូដែល AI Pangu និង DeepSeek ដែលអាចប្រើចលនាភ្នែកក្នុងការបញ្ជារអេក្រង់បាន។
សម្រាប់ Pura X គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Harmony OS 5 ដែលអាចដំណើរការកម្មវិធីបានប្រសើរឡើងរហូតដល់ 40% បើប្រៀបធៀបទៅនឹងកំណែ HarmonyOS មុន។ វាមានថាមពលថ្ម 4720mAh គាំទ្រការសាក 66W តាមខ្សែ និង 40W wireless ជាមួយតម្លៃលក់ខ្ទង់ ១ពាន់ដុល្លារ នៅចិន។ ក្រៅពី Pura X ក្រុមហ៊ុន Huawei ក៏បានប្រកាសចេញនូវ Pura X Collector’s Edition ផងដែរ។