Avatr 06 គឺជារថយន្តសេដានតម្លៃមធ្យមដែលបង្កើតឡើងដោយ Changan, CATL និង Huawei វានឹងមានជម្រើសសម្រាប់បងប្អូនដោយមានម៉ូដែលរថយន្តអគ្គិសនី (BEV) និងរថយន្តអគ្គិសនី+ជាមួយនិងម៉ាស៊ីនសាំង (EREV) រថយន្តនេះមានបំពាក់ប្រព័ន្ធជំនួយបើកបរ Qiankun ADAS និងប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ Huawei ដោយផ្ដោតលើបច្ចេកវិទ្យាខ្ពស់ និងសមត្ថភាពបើកបរដោយស្វ័យប្រវត្តិ។
Avatr 06 កំពុងចូលដល់ហាងលក់រថយន្តនៅក្នុងប្រទេសចិនហើយវានឹងបើកអោយបញ្ជាទិញមុនចាប់ពីថ្ងៃទី 27 ខែមីនា និងចេញជាផ្លូវការនៅខែមេសា។ Avatr គឺបានសហការជាមួយ Changan និង CATL ខណៈដែល Huawei ជាក្រុមហ៊ុនផ្គត់ផ្គង់សំខាន់មួយដែលផ្តល់នូវប្រព័ន្ធប្រតិបត្តិការ, ឧបករណ៍បញ្ជា (chips) និងម៉ូទ័រអគ្គិសនី។ Avatr 06 ជាម៉ូដែលទីបួនរបស់ប្រេននេះ បន្ទាប់ពី Avatr 11 SUV, Avatr 12 liftback និង Avatr 07 crossover។
រចនាបទរបស់ Avatr 06 បានអនុវត្តតាមរចនាប័ទ្ម Avatr 2.0 ដោយមានអំពូល LED ពីរ ជាន់, ប៉ាណាមុខបិទជិត តែមានរាងជ្រែកខ្យល់បានល្អ ។ វាមានប្រវែង 4,855 មម, ទទឹង 1,960 មម និងកម្ពស់ 1,450 មម ជាមួយនឹងប្រវែងអ័ក្សកង់ 2,940 មម។ Avatr 06 ប្រើកាមេរ៉ាជំនួសកញ្ចក់មើលចំហៀង, មានដៃទ្វារបង្កប់, ដំបូលខាងលើខ្មៅ ដែលធ្វើឱ្យមានរចនាប័ទ្មទំនើប។
នៅខាងក្នុងនៃរថយន្ត Avatr 06 មានបំពាក់បច្ចេកវិទ្យាខ្ពស់ និងមានគុណភាពប្រណិត។ ផ្ទៃបញ្ជានៃអេក្រង់ចែកចេញជា២ អេក្រង់ 35.4 អ៊ីញសម្រាប់ផ្ទាំងឧបករណ៍អំពីព័ត៌មានរថយន្ត និងអេក្រង់ 15.6 អ៊ីញសម្រាប់ប្រព័ន្ធគ្រប់គ្រងការកម្សាន្ត ដែលប្រតិបត្តិលើ Huawei HarmonyOS។ អេក្រង់បង្ហាញទិដ្ឋភាពពីកាមេរ៉ាចំហៀងត្រូវបានដាក់នៅជាប់នឹងអេក្រង់ធំ ដើម្បីបង្កើនភាពងាយស្រួលក្នុងការមើល។ ខាងក្នុងរួមមានសម្ភារៈប្រណិតដូចជា ស្បែក Nappa, ultra-suede, ឈើ birch, ប្រព័ន្ធក្លិនទឹកអប់, ភ្លើង Ambience light និងប្រព័ន្ធសំឡេង Meridian ដែលមានសរុបដល់ទៅ 25 គ្រាប់។
Avatr 06 នឹងមានរចនាសម្ព័ន្ធម៉ាស៊ីនពីរជម្រើស។ ម៉ូដែល BEV ប្រើកម្លាំងខាងក្រោយ (RWD) ដែលមានកម្លាំងអតិបរមា 252 kW (338 hp) ឬម៉ូដែលម៉ូទ័រពីសងខាង (AWD) ដែលមានកម្លាំង 440 kW (590 hp)។ វាប្រើថ្ម LFP 82 kWh ដែលអាចរត់ចម្ងាយ 610–650 គីឡូម៉ែត្រតាមស្តង់ដារ CLTC។
ម៉ូដែល EREV មានម៉ាស៊ីនសាំង 1.5 លីត្រដើម្បីបម្រើជាម៉ាស៊ីនជំនួយ និងភ្ជាប់នឹងម៉ូទ័រអគ្គិសនីខាងក្រោយដែលមានកម្លាំង 231 kW (310 hp)។ វាប្រើថ្ម LFP 39 kWh ដែលអាចរត់បានចម្ងាយ 170–240 គីឡូម៉ែត្រសម្រាប់អគ្គិសនី និងចម្ងាយសរុបរហូតដល់ 1,100 គីឡូម៉ែត្រ បើបូកជាមួយម៉ាស៊ីសាំង។
សម្រាប់តម្លៃចាប់ពីប្រមាណ 34,600 ដុល្លារអាមេរិក ហើយវានឹងប្រកួតប្រជែងជាមួយ Tesla Model 3, Zeekr 007 និង Xiaomi SU7 ក្នុងប្រភេទរថយន្តអគ្គិសនីដែលមានតម្លៃមធ្យម។
ដៃគូរប្រកួតប្រជែងថ្មីរបស់ Tesla Model 3, Zeekr 007 និង Xiaomi SU7 ពិតជាមិនធម្មតាទេមានទាំងក្រុមហ៊ុនទូរស័ព្ទចូលរួមទៀត
1 Min Read