ទៅលើផ្នែកអេក្រង់ Google Pixel 9a គឺទទួលបានអេក្រង់ធំជាង Pixel 8a ប្រើប្រាស់នូវកញ្ជក់ការពារប្រភេទ Corning Gorilla Glass 3 Protection មានអេក្រង់កម្រិត FHD+ 120Hz OLED HDR ទំហំ ៦,៣ អ៊ីញ អាចជះពន្លឺបានខ្លាំងជាង Pixel 8a 35% ដល់ 2700 nits ។ វាដំណើរការដោយឈីបចំនួន ២ គឺ Google Tensor G4 និង Titan M2 ជាមួយ Android 15 ចេញពីប្រអប់។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុនផ្ទាល់បាននិយាយថា ស្មាតហ្វូនថ្មីនេះគឺអាចអាប់ប្រព័ន្ធប្រតិបត្តិការ និងប្រព័ន្ធសុវត្ថិភាពបានដល់់ ៧ឆ្នាំ ឯណ្ណោះ មាន RAM 8GB និងជម្រើសអង្គផ្ទុក 128GB និង 256GB ។
ទៅលើផ្នែកកាមេរ៉ាវិញ Pixel 9a ប្រើនូវកាមេរ៉ាគោលថ្មីទំហំ 48MP ដែលតូចជាង Pixel 8a ដែលប្រើសេនស័រដល់ 64MP រួមជាមួយលេន Ultra-Wide ដដែលទំហំ 13MP គាំទ្រការថតវិដេអូកម្រិត 4K 60fps ។ ចំណែកកាមេរ៉ាផ្នែកខាងមុខវិញមានទំហំ 13MP ដូចគ្នា ប្រើប្រាស់នូវសេនស័រ Sony IMX712 មាន aperture f/2.2 ។

ទៅលើការរចនា ទូរស័ព្ទនេះមានការរចនារូបរាងថ្មីដែលមានភាពទាក់ទាញជាងមុន និងបានលុបបំបាត់នៅស៊ុមកាមេរ៉ាផ្នែកខាងក្រោយទៀតផង។ វាមានទម្ងន់ ១៨៦ក្រាម និងកម្រាស់ ៨,៩ ម.ម និងទទួលបានជម្រើសពណ៌ចំនួន ៤ រួមមាន ពណ៌ Peony និង Iris ថ្មីស្រឡាង បន្ថែមលើពណ៌ Obsidian និង Porcelain ជាមួយតម្លៃលក់ចាប់ពី ៤៩៩ ដុល្លារ ដដែល សម្រាប់ជម្រើស 128GB ៕