អ្វីទៅជា CATL? ឮតែក្រុមហ៊ុនឡានធំៗមួយចំនួនថាឡានខ្លួនគឺប្រើជាមួយនិងថ្ម CALT ហើយអោយតែឡានអគ្គិសនីភាគច្រើនគឺប្រើជាមួយនិងថ្មមួយនេះ មិនថារថយន្តអគ្គិសនីសុទ្ធ (BEV) ដែលដំណើរការដោយប្រើថាមពលអគ្គិសនី 100% រថយន្តហាយប្រ៊ីដអគ្គិសនី(HEV) ដែលប្រើម៉ាស៊ីនសាំង + ម៉ូទ័រអគ្គិសនី រថយន្ត Plug-in Hybrid (PHEV) ដែលប្រើអគ្គិសនី + ម៉ាស៊ីនសាំង, និងអាចបញ្ចូលថ្មពីខាងក្រៅបាន ចឹងយើងមកដឹងទាំងអស់គ្នា។
ឈ្មោះ CATL ពាក្យពេញរបស់វាគឺ (Contemporary Amperex Technology Co. Limited) គឺជាក្រុមហ៊ុនចិនដែលឈានមុខគេក្នុងការអភិវឌ្ឍន៍ និងផលិត ថ្មលីចូមអាយអន (Lithium-ion Battery) សម្រាប់ រថយន្តអគ្គិសនី (EVs) និង ផ្គត់ផ្គង់ថាមពល (Energy Storage Systems)។ ក្រុមហ៊ុននេះបាន បង្កើតឡើងនៅឆ្នាំ 2011, CATL មានមូលដ្ឋានអាជីវកម្មនៅ Ningde, ប្រទេសចិន គឺជាក្រុមហ៊ុនថ្មអគ្គិសនីដែល ឈានមុខគេលើពិភពលោក ចាប់ពីឆ្នាំ 2017 មក, CATL បានក្លាយជា ក្រុមហ៊ុនផលិតថ្ម EV ធំបំផុតនៅលើពិភពលោក។
មកដល់ចំណុចសំខាននោះគឺក្រុមហ៊ុន CATL បានសហការកំពុងផ្គត់ផ្គង់ថ្មអគ្គិសនី និងបច្ចេកវិទ្យាថាមពលសម្រាប់ក្រុមហ៊ុនរថយន្តអន្តរជាតិធំៗ ជាច្រើនដូចជា៖
ក្រុមហ៊ុនរថយន្តអាគ្គិសនីអាមេរិក: Tesla – ផ្គត់ផ្គង់ថ្មសម្រាប់ Model 3 និង Model Y, Ford – សហការក្នុងការផ្គត់ផ្គង់ថ្មសម្រាប់ EVs
General Motors (GM) – ចូលរួមលើគម្រោងថ្មថ្មីៗ
ក្រុមហ៊ុនរថយន្តអឺរ៉ុប: BMW – ផ្គត់ផ្គង់ថ្មសម្រាប់រថយន្ត EV របស់ BMW, Volkswagen (VW Group) – សហការផ្គត់ផ្គង់ថ្មសម្រាប់ Audi, Porsche, និង , Mercedes-Benz – ផ្គត់ផ្គង់ថ្មសម្រាប់ស៊េរី EQ
ក្រុមហ៊ុនរថយន្តអាស៊ី: Toyota – សហការអភិវឌ្ឍន៍ថ្មសម្រាប់ BEVs, Honda – ផ្តល់ថ្មសម្រាប់ម៉ូដែលថ្មី, NIO, XPeng, BYD, Geely, និង Li Auto – ផ្គត់ផ្គង់ថ្មសម្រាប់ EVs ក្នុងប្រទេសចិន, Hyundai-Kia – សហការបង្កើតថ្ម EV។
ហើយនេះក៏ជាហេតុផល 5ចំនុចដែលក្រុមហ៊ុនធំៗបានធ្វើការសហការជាមួយនិងក្រុមហ៊ុន CATL ក្រុមហ៊ុន Tesla, BMW, Volkswagen, Toyota, Ford, Hyundai, Mercedes-Benz និងក្រុមហ៊ុនរថយន្តធំៗជាច្រើន សហការជាមួយ CATL ដោយសារតែ កត្តាសំខាន់ៗគឺ:
1. CATL ជាក្រុមហ៊ុនផលិតថ្ម EV ធំបំផុតនៅលើពិភពលោក
CATL មានភាគហ៊ុនទីផ្សារ 37.9% (ចាប់ពីឆ្នាំ 2024) និងឈានមុខគេលើការផ្គត់ផ្គង់ថ្ម EV ហើយក៏ជាអ្នកផ្គត់ផ្គង់ថ្មសំខាន់ក្នុងឧស្សាហកម្មរថយន្តអគ្គិសនីជាសកល។
2. បច្ចេកវិទ្យាថ្មអគ្គិសនីទំនើប និងមានប្រសិទ្ធភាពខ្ពស់
Qilin Battery (ថ្មឃីលីន) បង្កើនសន្ទស្សន៍ថាមពល 255 Wh/kg, អាចធ្វើឲ្យរថយន្តអគ្គិសនីបើកច្រើនជាង 1000 គីឡូម៉ែត្រ, បំពាកនៅលើរថយន្ត NIO, Zeekr, Li Auto។
Shenxing Battery (ថ្មសែនស៊ីង) គាំទ្រ 4C Supercharging (បញ្ចូលថ្ម 80% ក្នុង 10-15 នាទី), អាចបើកដំណើរ 1000 គីឡូម៉ែត្រ។
Freevoy Super Hybrid Battery
អាចបើកដោយប្រើថាមពលអគ្គិសនី 400 គីឡូម៉ែត្រ គាំទ្រ 4C Supercharging និងប្រើក្នុងរថយន្ត Hybrid។
ក្រុមហ៊ុនរថយន្តចង់បានថ្មដែលមានថាមពលខ្ពស់, ប្រើបានយូរ, និងបញ្ចូលថ្មលឿន ដូច្នេះពួកគេជ្រើសរើស CATL ជាអ្នកផ្គត់ផ្គង់។
3. សមត្ថភាពផលិតកម្មធំ និងការបញ្ចប់បរិស្ថានជាសកល
CATL មានរោងចក្រផលិត 13 ក្នុងប្រទេសចិន និងនៅលើពិភពលោកបង្កើតមូលដ្ឋានផលិតនៅ អឺរ៉ុប, អាមេរិក, និងអាស៊ី ដើម្បីបំពេញតម្រូវការរថយន្តអគ្គិសនីហើយក៏បានសហការជាមួយ Stellantis ដើម្បីបង្កើនការផលិតថ្មនៅអឺរ៉ុបដើម្បីផលិតថ្មជូន Tesla នៅសហរដ្ឋអាមេរិក និងអឺរ៉ុបដោយការវិនិយោគ 66.2 ពាន់លានលើការស្រាវជ្រាវ (R&D) ក្នុងរយៈពេល 10 ឆ្នាំ និងបង្កើត 6 មជ្ឈមណ្ឌល R&D និង 4 មូលដ្ឋានកែច្នៃថ្មឡើងវិញ ថ្មLithium Recycling Rate 91% – ដោយ CATL បង្កើតរោងចក្រកែច្នៃថ្មដើម្បីបន្ថយការបំពុលបរិស្ថាន។
4. សេវាកម្ម “Local Production for Global Companies”
ក្រុមហ៊ុនរថយន្តចង់បានអ្នកផ្គត់ផ្គង់ក្នុងតំបន់ ដូច្នេះ CATL បានបង្កើតរោងចក្រផលិតនៅអឺរ៉ុប, អាមេរិក, និងអាស៊ី ក្នុងនោះ Volkswagen, BMW, Ford, Hyundai ត្រូវការការផ្គត់ផ្គង់ថ្មនៅក្នុងតំបន់អឺរ៉ុប ដូច្នេះ CATL បានបង្កើតរោងចក្រ ដោយTesla, GM, Ford, Stellantis ត្រូវការការផ្គត់ផ្គង់ថ្មនៅអាមេរិក ដូច្នេះ CATL កំពុងសហការជាមួយក្រុមហ៊ុននានា ដើម្បីបង្កើតរោងចក្រថ្មីនៅទីនោះ។
5. ក្រុមហ៊ុនរថយន្តត្រូវការការប្រកួតប្រជែងនិងកាត់បន្ថយការពឹងផ្អែកលើ LG និង Panasonic
មុននេះ LG Energy Solution (South Korea) និង Panasonic (Japan) ជាអ្នកផ្គត់ផ្គង់ថ្មឈានមុខគេ ប៉ុន្តែរ CATL បន្តរីកចំរើន ហើយក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ថ្មលើសពី LG និង Panasonic ក្រុមហ៊ុនរថយន្តចង់បាន ជម្រើសផ្សេង ដើម្បី កាត់បន្ថយការពឹងផ្អែកលើ LG និង Panasonic។
ដូចនេះហើយ CATL ជាអ្នកផ្គត់ផ្គង់ថ្មអគ្គិសនីធំបំផុត ដែលមាន បច្ចេកវិទ្យាថ្មីៗ, សមត្ថភាពផលិតខ្ពស់, និងការវិនិយោគធំលើ R&D
ដោយក្រុមហ៊ុនរថយន្តធំៗ ដូចជា Tesla, BMW, Volkswagen, Toyota, Hyundai, Ford, Mercedes-Benz, Honda, Stellantisចង់បាន ថ្មដែលមានប្រសិទ្ធភាពខ្ពស់, អាយុកាលយូរ, និងបញ្ចូលថ្មលឿន ហើយសម្រាប់ការផ្លាស់ប្តូរទៅរថយន្តអគ្គិសនី (EV) កាន់តែបង្កើនតម្រូវការទៅលើថ្មអគ្គិសនី ដូច្នេះ CATL និងក្លាយជាអ្នកផ្គត់ផ្គង់សំខាន់បំផុតក្នុងឧស្សាហកម្មរថយន្តអគ្គិសនីនេះ។