Browsing: CATL

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CATL (Contemporary Amperex Technology Co., Limited) បានធ្វើការប្រកាសសដាក់បង្ហាញ និងដាក់ឲដំណើរការនូវថ្ម Freevoy Super Hybrid ថ្មី នៅក្នុងទីក្រុងប៉េកាំង ដែលចាប់ផ្តើមប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។ ចំពោះថ្មថ្មីនេះ ត្រូវបានគេបង្កើតឡើងដើម្បីជួយបំពេញតម្រូវការរថយន្តកូនកាត់ (PHEV) និងរថយន្តអគ្គិសនី…

ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក CATL របស់ចិនបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងសាងសង់រោងចក្រផលិតអាគុយតម្លៃ ៧,៣ ពាន់លានដុល្លារ នៅក្នុងប្រទេសហុងគ្រី។ CATL បាននិយាយថា ការសាងសង់រោងចក្រថាមពល ១០០ជីហ្គាវ៉ាត់ម៉ោង នៅក្នុងទីក្រុង Debrecen ភាគខាងកើតនៃប្រទេសហុងគ្រី ដែលជាការវិនិយោគក្រៅប្រទេសដ៏ធំបំផុតរបស់ខ្លួននឹងចាប់ផ្តើមនៅឆ្នាំនេះ បន្ទាប់ពីទទួលបានការយល់ព្រម ដែលមិនលើសពី ៦៤ខែ។ នៅពេលសាងសង់រួច វាត្រូវបានកំណត់ថាជារោងចក្រផលិតកោសិកាអាគុយធំជាងគេនៅអឺរ៉ុប…

[ទីផ្សារបរទេស] ក្រុមហ៊ុនថាមពលថ្មយក្ស CATL របស់ចិនបានប្រកាសថាខ្លួនអនុវត្តផែនការនៃកើនឡើងតម្លៃមនៅក្នុងត្រីមាសទី ២ ស្របពេលដែលខ្លួនស្ទើរតែបានបញ្ចប់ការចរចាជាមួយអតិថិជនលើការកែសម្រួលបែបនេះដោយសារតែការកើនឡើងនូវតម្លៃផលិតផល។ ក្រុមហ៊ុនថាមពលថ្មយក្ស CATL បានបញ្ជាក់នៅលើសន្និសីទអនឡាញជាមួយអ្នកវិនិយោគជាច្រើ់នថាវិធានការរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីត-១៩ កំពុងរង់ផលប៉ះពាល់យ៉ាងខ្លាំងលើការផលិត ឬតម្រូវការសម្រាប់ថាមពលថ្ម។ យ៉ាងណាមិញចំពោះក្រុមហ៊ុនថាមពលថ្មយក្ស CATL ថានឹងរំពឹង ៤០% សម្រាប់ការចែកចាយផលិតផលរបស់ខ្លួននៅឆ្នាំនេះជាមួយនឹងថ្ម nickel-cobalt-manganese (NCM) ស្របពេលជាមួយគ្នានឹងអាគុយលីចូមផូស្វាត (lithium…