Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»CATL ប្រកាសដាក់ឲដំណើរការថ្មថ្មីសម្រាប់រថយន្តប្រភេទ PHEV ដែលអាចបើកបរបាន ៤០០គ.ម
    បច្ចេកវិទ្យា

    CATL ប្រកាសដាក់ឲដំណើរការថ្មថ្មីសម្រាប់រថយន្តប្រភេទ PHEV ដែលអាចបើកបរបាន ៤០០គ.ម

    October 26, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CATL (Contemporary Amperex Technology Co., Limited) បានធ្វើការប្រកាសសដាក់បង្ហាញ និងដាក់ឲដំណើរការនូវថ្ម Freevoy Super Hybrid ថ្មី នៅក្នុងទីក្រុងប៉េកាំង ដែលចាប់ផ្តើមប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។

    ពាណិជ្ជកម្ម

    ចំពោះថ្មថ្មីនេះ ត្រូវបានគេបង្កើតឡើងដើម្បីជួយបំពេញតម្រូវការរថយន្តកូនកាត់ (PHEV) និងរថយន្តអគ្គិសនី (EREV) ដែលត្រូវបានប្រើប្រាស់នូវបច្ចេកវិទ្យាសាកល្បឿនលឿន 4C ដែលអាចផ្តល់ចម្ងាយបើកបរបានច្រើនជាង ៤០០គីឡូម៉ែត្រ ដែលស្រដៀងនឹងរថយន្តអគ្គិសនីទាំងស្រុងសម្រាប់អ្នកប្រើប្រាស់រថយន្តប្រភេទ PHEV។

    សម្រាប់គុណសម្បត្តិមួយដ៏ច្បាស់លាស់របស់ថ្ម Freevoy គឺការសាកថ្មលឿនជាមួយនឹងសមត្ថភាពអាចសាកឡើងបានចម្ងាយ ២៨០គីឡូម៉ែត្រ ដោយប្រើរយៈពេលត្រឹមតែ ១០នាទី ប៉ុណ្ណោះ។

    គួរឲដឹងថា ការលក់រថយន្ត PHEV នៅក្នុងប្រទេសចិន នៅក្នុងឆ្នាំ២០២៤ នេះ បានកើនឡើងដល់ចំនួន ៣ លានគ្រឿង ដែលនេះគឺកើនឡើងរហូតដល់ ៨០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

    បន្ថែមលើនេះ ថ្ម Freevoy ក៏ប្រើបច្ចេកវិជ្ជាថ្មីៗដូចជា NP2.0 និងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ផងដែរ ដែលធានាបានថា ថ្មនេះ នឹងមានសមត្ថភាពធន់ខ្លាំងទោះស្ថិតក្នុងករណីដែលសីតុណ្ហភាពយ៉ាងទាបដល់ -40°C ក៏ដោយ៕

    ប្រភពៈ CarNewsChina

    CATL EV Battery
    Share. Facebook Telegram WhatsApp
    Previous Articleកំពូលស្តេចស្មាតហ្វូន Gaming ASUS ROG Phone 9 series នឹងប្រកាសចេញនៅថ្ងៃទី១៩ វិច្ឆិកា ២០២៤ លើទីផ្សារសកលជាមួយ Snapdragon 8 Elite
    Next Article មកហើយ! ស្មាតហ្វូនបត់អេក្រង់ Samsung W25 និង W25 Flip

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.