កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ASUS បានប្រកាសថា ពួកគេនឹងដាក់បង្ហាញចេញជាផ្លូវការនូវកំពូលស្តេចស្មាតហ្វូន Gaming ASUS ROG Phone 9 Series នៅក្នុងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយប្រើប្រាស់កំពូលឈីប Snapdragon 8 Elite ដែលជាបន្ទះឈីបចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm ។
សម្រាប់ទូរស័ព្ទដៃ ASUS ROG Phone 9 និង 9 Pro អាចនឹងទទួលបានអេក្រង់ AMOLED ទំហំ ៦,៧៨ 120Hz មានកម្រិតបង្ហាញ Full HD+ (2400×1080 pixels) កម្រិតពន្លឺ 2,500nits និងកញ្ជក់ការពារ Corning Gorilla Glass Victus 2 protection ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ទំហំ 3nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ ROG UI និងទទួលបាន RAM 12GB / 16GB / 24GB និងអង្គផ្ទុក 256GB / 512GB / 1TB រួមជាមួយថាមពលថ្ម 5,800mAh គាំទ្រការសាកតាមខ្សែ 65W និង 15W ឥតខ្សែ។
សម្រាប់ផ្នែកកាមេរ៉ាទូរស័ព្ទដៃ ASUS ROG Phone 9 និង 9 Pro អាចនឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP បូករួមជាមួយលេន Ultra-Wide ទំហំ 13MP និងលេន macro 5MP សម្រាប់ (ROG Phone 9) និងលេន Telephoto ទំហំ 32MP 3x Optical Zoom មានមុខងារគ្រប់គ្រង់លំនឹង ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 32MP ។
លើសពីនេះទៅទៀត ទូរស័ព្ទដៃ ASUS ROG Phone 9 និង 9 Pro នឹងមានបំពាក់ជាមួយអាវការពារធូលី និងទឹកកម្រិត IP68 speaker ចំនួន ២ចំនុច បាសបំពងសម្លេងចំនួន ៦ចំនុច រន្ធដោតកាសទំហំ ៣,៥ ម.ម ចំនួន១ និងគាំទ្រការតភ្ជាប់ 5G, Wi-Fi 7, Bluetooth 5.4, 4G VoLTE និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន៕