Browsing: EV Battery

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CATL (Contemporary Amperex Technology Co., Limited) បានធ្វើការប្រកាសសដាក់បង្ហាញ និងដាក់ឲដំណើរការនូវថ្ម Freevoy Super Hybrid ថ្មី នៅក្នុងទីក្រុងប៉េកាំង ដែលចាប់ផ្តើមប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។ ចំពោះថ្មថ្មីនេះ ត្រូវបានគេបង្កើតឡើងដើម្បីជួយបំពេញតម្រូវការរថយន្តកូនកាត់ (PHEV) និងរថយន្តអគ្គិសនី…

នៅក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន Apple និងក្រុមហ៊ុន BYD បានធ្វើការប្រកាសចាប់ផ្តើមសហការគ្នាលើការអភិវឌ្ឍបច្ចេកវិទ្យាថ្ម EV សម្រាប់ផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple ដោយចំណុចសំខាន់នៃកិច្ចសហការនេះគឺការបង្កើតថ្ម Blade របស់ក្រុមហ៊ុន BYD។ ចំពោះការអភិវឌ្ឍបច្ចេកវិទ្យាថ្ម Blade នេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យាដែលដូចគ្នាទៅនឹងការបង្កើតថ្ម LFP ដែលល្បីថាជាថ្មដែលសុវត្ថិភាព និងសមត្ថភាពសន្សំថាមពលបានឆ្ងាយ។…

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០៤ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Chery បានប្រកាសថា នៅឆ្នាំ២០២៦ ពួកគេនឹងដាក់ឱ្យដំណើរការផលិត និងប្រើប្រាស់ថ្មដែលមានសមត្ថភាពខ្ពស់ ដែលអាចផ្តល់ឱ្យរថយន្តអគ្គិសនីអាចបើកបរបានចម្ងាយដល់ ១ ៥០០ គីឡូម៉ែត្រ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទការច្នៃប្រឌិតសកលរបស់ Chery ដែលបានដាក់បង្ហាញចេញនូវថ្ម Kunpeng ដែលគាំទ្រការសាក 6C មានន័យថាថ្មនេះអាចសាកបានយ៉ាងលឿនបំផុត។…

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនី Samsung SDI បានធ្វើការប្រកាសដាក់បង្ហាញចេញនូវអាគុយ EV របស់ខ្លួន ដែលមានសមត្ថភាពបញ្ចូល​ថ្ម​បានលឿន និងមានអាយុកាល​ប្រើប្រាស់បានយូរ​ ជាមួយតម្លៃលក់លើទីផ្សារលក្ខណៈសមរម្យ។ ក្នុងអំឡុងពេលពិព័រណ៍ SNE Battery Day ឆ្នាំ២០២៤ នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញនូវអាគុយរថយន្តអគ្គិសនីដ៏ទំនើបរបស់ខ្លួនដែលមានឈ្មោះថា…