ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនធំរបស់ Google បានប្រកាសជាផ្លូវការថា ពួកគេកំពុងធ្វើការចរចាក្នុងការទិញយកក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់អ៊ីស្រាអែលមានឈ្មោះថា Wiz ដែលជាក្រុមហ៊ុនដែលមានសមត្ថភាពខ្លាំងខាងផ្នែក Cybersecurity ឫក៏សន្តិសុខអ៊ីនធឺណិត នឹងបានដាក់តម្លៃខ្ពស់ជាង 30 ពាន់លានដុល្លារ។
ក្នុងនោះ ប្រសិនបើកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យ វានឹងក្លាយជាការទិញយកធំបំផុតរបស់ Alphabet រហូតមកដល់បច្ចុប្បន្ននេះ។
បើប្រលេកទៅមើលប្រវត្តិរបស់ក្រុមហ៊ុនមួយនេះ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យ Cybersecurity, AI និង Cloud Computing របស់ប្រទេសអ៊ីស្រាអែល ដែលត្រូវបានគេស្គាល់ថាជា “Startup Nation” ដោយសារវាជាប្រទេសដែលមានការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាខ្លាំងបំផុតនៅលើលោក។
គួរឲដឹងថា នៅក្នុងឆ្នាំ 2024 ក្រុមហ៊ុនមួយនេះ មានតម្លៃទីផ្សារប្រមាណ 12 ពាន់លានដុល្លារ និងមានបុគ្គលិកចំនួន 900 នាក់ នៅទូទាំងពិភពលោក និងមានក្រុមហ៊ុនអតិថិជនធំៗជាច្រើនដូចជា Microsoft, Amazon, Morgan Stanley និង DocuSign ៕
ទន្ទឹមនឹងនេះ ប្រសិនបើកិច្ចព្រមព្រៀងនេះទទួលបានការយល់ព្រម វាអាចជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់វិស័យ Cloud Security និងអាជីវកម្មរបស់ Google ក្នុងពេលអនាគត ដើម្បីជួយ Google ពង្រីកសេវាកម្ម Cloud Security ក្នុងការប្រកួតប្រជែងជាមួយ Microsoft Azure និង Amazon Web Services (AWS) ដែលកំពុងកាន់ទីផ្សារធំជាង៕