ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនធំរបស់ Google បានប្រកាសជាផ្លូវការថា ពួកគេកំពុងធ្វើការចរចាក្នុងការទិញយកក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់អ៊ីស្រាអែលមានឈ្មោះថា Wiz ដែលជាក្រុមហ៊ុនដែលមានសមត្ថភាពខ្លាំងខាងផ្នែក Cybersecurity ឫក៏សន្តិសុខអ៊ីនធឺណិត នឹងបានដាក់តម្លៃខ្ពស់ជាង 30 ពាន់លានដុល្លារ។ ក្នុងនោះ ប្រសិនបើកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យ វានឹងក្លាយជាការទិញយកធំបំផុតរបស់ Alphabet រហូតមកដល់បច្ចុប្បន្ននេះ។ បើប្រលេកទៅមើលប្រវត្តិរបស់ក្រុមហ៊ុនមួយនេះ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យ…