បន្ទាប់ពីលេចឮដំណឹងរៀងយូរគ្រាន់ដែរហើយ ពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសឲដឹងហើយថា ស្មាតហ្វូនខ្នាតកំពូលរបស់ពួកគេគឺ Pura 80 Series នឹងប្រកាសចេញនៅក្នុងប្រទេសចិនក្នុងថ្ងៃទី 11 ខែមិថុនា ខាងមុខនេះ។
ក្នុងនោះ Pura 80 Series គឺមានចំនួន ៤ម៉ូឌែល ដូចរាល់ដងដែរគឺ Pura 80, Pura 80 Pro, Pura 80 Pro+ និងបងធំគេគឺ Pura 80 Ultra ។
បើយោងតាមព័ត៌មានបែកធ្លាយបានបង្ហាញបានឲដឹងថា Huawei Pura 80 Ultra នឹងទទួលបាននូវលេន periscope telephoto, ឧបករណ៍ចាប់សញ្ញា LOFIC CMOS ទំហំ 1 អ៊ីញ ដែលបង្កើតឡើងដោយ SmartSens, កាមេរ៉ា 50MP 1/1.3-inch telephoto ដែលធំបំផុតក្នុងទីផ្សារ, បច្ចេកវិទ្យា Maple Original Color Imaging 2.0 និងឈីប Kirin 9020 ។
គួរបញ្ជាក់ថា ស្មាតហ្វូន Pura 80 Series គ្រប់ម៉ូឌែលទាំងអស់នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS 5.0 ដែលជាប្រព័ន្ធប្រតិបត្តិការផ្ទាល់របស់ក្រុមហ៊ុន Huawei ៕