បច្ចេកវិទ្យាថ្មីមួយនេះ គឺត្រូវបានបង្កើតឡើងដោយប្រើប្រាស់នូូវប្រព័ន្ធអុបទិកកម្រិតខ្ពស់ដែលរួមបញ្ជូលនូវប្រព័ន្ធឡាស៊ែរកម្រិតខ្ពស់ចំនួន ៨ ដើម្បីបញ្ចេញពន្លឺទៅលើគោលដៅ និងកែវយឺតចាប់ចំនួន ២ សម្រាប់ចាប់យកសញ្ញា និងពន្លឺមកវិញ ហើយវាមិនត្រូវការបង្កើតរូបភាពដោយផ្ទាល់ដូចជាបច្ចេកវិទ្យាផ្សេងៗនោះទេ ពោលគឺវាអាចបង្កើតនូវរូបភាពឡើងវិញដោយផ្អែកតែលើការវិភាគចេញពីសញ្ញា និងពន្លឺដែលចាប់បានតែប៉ុណ្ណោះ។
ក្នុងនោះ បច្ចេកវិទ្យាថ្មីនេះ គឺអាចមើលឃើញអក្សរទំហំ 3mm ក្នុងចម្ងាយដល់ទៅ 1.36 Km ឯណ្ណោះ និងមានគុណភាពបង្ហាញច្បាស់ជាងប្រព័ន្ធអុបទិកធម្មតាដល់ទៅ ១៤ដង។
គួរបញ្ជាក់ថា បច្ចេកវិទ្យាថ្មីនេះ នឹងត្រូវដាក់ឲប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះហើយ ចំពោះសកម្មភាពឃ្លាំមើលមួយចំនួន ប៉ុន្តែបើទោះបីបច្ចេកវិទ្យានេះគួរឱ្យចាប់អារម្មណ៍យ៉ាងណាក៏ដោយ ក៏វាអាចនឹងបង្ហឲមាននូវផលប៉ះពាល់មួយចំនួនដល់ឯកជនភាពផងដែរ៕