FAW Audi បានប្រកាសដាក់កក់នូវរថយន្តអគ្គិសនីឆ្លាតវៃដ៏ប្រណិតថ្មីរបស់ខ្លួន Q6L e-tron នៅព្រឹត្តិការណ៍ Guangzhou-Hong Kong-Macao Greater Bay Area ឆ្នាំ 2025។ រថយន្ត SUV ដ៏ប្រណិតនេះជាចំណុចនៃការសហការយ៉ាងសំខាន់រវាង Audi និង Huawei ដោយបញ្ចូលបច្ចេកវិទ្យាឆ្លាតវៃ និងរចនាបទដែលសមរម្យសម្រាប់ទីផ្សារចិន។
Q6L e-tron ត្រូវបានសាងសង់លើគ្រោងឆ្អិងអគ្គិសនីសុទ្ធ PPE ហើយគេស្គាល់ថាជារថយន្តដំបូងបង្អស់ដែលបញ្ចូលគ្នារវាងម៉ាកប្រណិត និងបច្ចេកវិទ្យាឆ្លាតវៃរបស់ Huawei។ វាមានគោលបំណងកំណត់ស្តង់ដាថ្មីសម្រាប់រថយន្តអគ្គិសនីប្រណិត ដោយផ្ដោតលើ ៥ ចំណុច រួមមាន៖ បច្ចេកវិទ្យា សុវត្ថិភាព ការគ្រប់គ្រង ផាសុកភាព និងរចនាបថ។
លក្ខណៈពិសេសសំខាន់ៗ៖
បច្ចេកវិទ្យា៖ Q6L e-tron ប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ Huawei Qiankun ដែលត្រូវបានប្ដូរតាមស្ថានភាពការបើកបររបស់ចិន និងបញ្ចូលជាផ្នែកមួយនៃគ្រោងឆ្អិង PPE វាមាន LiDAR ពីរ និងប្រព័ន្ធបញ្ចូលវីដេអូសម្រាប់ការបើកបរផ្ទាល់ខ្លួនមានសុវត្ថិភាពខ្ពស់។
ចម្ងាយ និងការសាកភ្លើង៖ រថយន្តនេះគាំទ្រការសាកភ្លើង 800V សមត្ថភាពសាកអតិបរមា 270kW (362 hp) និងចម្ងាយបើកបរទៅបានដល់ 765 គ.ម. តាមស្តង់ដារ CLTC។
សុវត្ថិភាព៖ Q6L e-tron រួមបញ្ចូលនូវតួសុវត្ថិភាពថ្នាក់រថយន្តប្រណាំង និងប្រព័ន្ធគ្រប់គ្រងកម្ដៅដែលប្រើសម្រាប់ថ្មរបស់វា។ ប្រព័ន្ធអ៊ីសូឡង់ 1000V និងការធ្វើតេស្តយ៉ាងម៉ត់ចត់ រួមទាំងការប៉ះទង្គិចតួ ការពន្លិចទឹក ភ្លើង និងការធ្វើតេស្តភាពធន់ ធានាបាននូវសុវត្ថិភាពថ្មអតិបរមា មានបច្ចេកវិទ្យា e-quattro ដែលជា DNA របស់ Audi ផ្ដល់បទពិសោធន៍បើកបរដ៏រឹងមាំ។
ផាសុកភាព៖ Q6L e-tron ត្រូវបានរៀបចំអោយល្អ និងផ្ដល់ផាសុកភាពដល់អ្នកដំណើរដោយអាចបើកបរបានយូរគ្មានការនឿយហត់។
រចនាបថ៖ រៀបចំដោយអ្នករចនារថយន្ត Audi R8 មានរចនាបទស្អាត និងស្ដង់ដារខ្ពស់សម្រាប់ទីផ្សារចិន រួមមានផ្នែកខាងមុខមានប៉ាណាបិទជិតបែប dot-matrix, ភ្លើងបំភ្លើពេលថ្ងៃ LED អាចប្ដូររចនាបទបាន និងនិមិត្តសញ្ញា Audi ជាប្រភេទភ្លើង LED។ ខាងក្នុងរួមមានអេក្រង់ 3 អេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 11.9 អ៊ីញ, អេក្រង់បញ្ជាកណ្តាល 14.5 អ៊ីញ, អេក្រង់អ្នកដំណើរ 10.9 អ៊ីញ និងអេក្រង់ (AR-HUD) ទំហំ 88 អ៊ីញ។
សម្រាប់រថយន្តនេះមានទំហំ បណ្តោយ 4884mm, ទទឹង 1965mm, កម្ពស់ 1694mm, ហើយក្នុងអំឡុងពេលបើកកក់ជាមុន អតិថិជនដែលបញ្ជាទិញ Q6L e-tron នឹងទទួលបានឧបករណ៍ប្រណិតដែលមានតម្លៃ 8,300 ដុល្លារ និងអត្ថប្រយោជន៍ 3 ផ្សេងទៀតក្នុងការប្រើប្រាស់ហើយសម្រាប់តម្លៃផ្លូវការរបស់ Audi Q6L e-tron នៅក្នុងទីផ្សារចិនមិនទាន់បានប្រកាសជាផ្លូវការនៅពេលនេះទេ។ ប៉ុន្តែយោងតាមតម្លៃរបស់ Audi Q6 e-tron នៅសហរដ្ឋអាមេរិកដែលចាប់ផ្តើមពី $63,800។