Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»iOS26 និង macOS Tahoe របស់ Apple នឹងមិនផ្តោតលើ AI ខ្លាំងទេ តែផ្តោតលើការរចនាតាម visionOS ច្រើនជាង!
    ព័ត៌មានថ្មីៗ

    iOS26 និង macOS Tahoe របស់ Apple នឹងមិនផ្តោតលើ AI ខ្លាំងទេ តែផ្តោតលើការរចនាតាម visionOS ច្រើនជាង!

    June 3, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ សន្និសីទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោករបស់ Apple (WWDC 2025) នឹងធ្វើឡើងជាផ្លូវការហើយ ដោយព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងផ្តោតលើការរីកចម្រើននៃបច្ចេកវិទ្យា AI, ការអាប់ដេត iOS និង macOS ថ្មី ដែលមិនធ្លាប់មានពីមុនមក។

    ពាណិជ្ជកម្ម

    ក្នុងនោះ ទៅលើផ្នែកបច្ចេកវិទ្យា AI, Apple នឹងណែនាំអំពី Apple Foundation Models ដែលជាម៉ូឌែល AI របស់ខ្លួន ដែលអាចបើកឱ្យអ្នកប្រើប្រាស់អាចប្រើប្រាស់បានដើម្បីបន្ថែមមុខងារ AI ថ្មីៗទៅក្នុងកម្មវិធីរបស់ពួកគេ។ ម៉ូឌែល AI នេះ មានប៉ារ៉ាម៉ែត្រដល់ទៅ ៣ ពាន់លានប៉ារ៉ាម៉ែត្រ ឯណ្ណោះ ដែលអាចធ្វើការសង្ខេបអត្ថបទ និងកែតម្រូវអត្ថបទបានដោយស្វ័យប្រវត្តិ ប៉ុន្តែ Apple ក៏ត្រូវបានរំពឹងថានឹងប្រកាសចេញនូវមុខងារ AI តែមួយចំនួនតែប៉ុណ្ណោះ ដើម្បីប្រកាន់ខ្ជាប់ទៅនឹងផ្នែកសុវត្ថិភាព និងភាពឯកជនរបស់អ្នកប្រើប្រាស់ផងដែរ។

    ចំពោះ iOS 26 វិញ នឹងក្លាយជាការអាប់ដេតដ៏ធំមួយដែលនាំមកនូវរបៀបគ្រប់គ្រងថាមពលថ្មថ្មី សមត្ថភាពបកប្រែដែលមានភាពច្បាស់លាស់ជាងមុន និងការរួមបញ្ចូលនូវ Siri ជំនាន់ថ្មីជាមួយកាស AirPods ដែលមុខងារថ្មីៗទាំងនេះត្រូវបានបំផុសគំនិតដោយ visionOS ដែលជាប្រព័ន្ធប្រតិបត្តិការសម្រាប់ Vision Pro ។

    ចំណែក macOS ថ្មីវិញ នឹងមានឈ្មោះថា “macOS Tahoe” ដែលពាក្យ Tahoe នេះ គឺជាឈ្មោះបឹងដ៏ល្បីនៅរដ្ឋ California របស់សហរដ្ឋអាមេរិក។ ក្នុងនោះ ប្រព័ន្ធនេះក៏នឹងមានការរចនាថ្មីតាមបែប visionOS ផងដែរ។

    ជាមួយគ្នានេះ Apple ផ្ទាល់ក៏កំពុងរៀបចំកម្មវិធីហ្គេមថ្មីមួយ ដើម្បីជំនួស Game Center ដើមផងដែរ ដែលកម្មវិធីនេះនឹងអាចដំណើរការលើ iOS, iPadOS, macOS និង tvOS បានទាំងអស់តែម្តង៕

    ប្រភពៈ GSMArena 

    Apple iOS 26 WWDC 2025
    Share. Facebook Telegram WhatsApp
    Previous Articleរថយន្តនៅចិនបានចុះបញ្ជីប៉ុន្តែមិនធ្លាប់ប្រើប្រាស់
    Next Article Audi Q6L e-tron បង្ហាញខ្លួនជាផ្លូវការជាមួយដៃគូរសហការរបស់ខ្លួនគឺក្រុមហ៊ុន Huawei

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.