Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»រថយន្តនៅចិនបានចុះបញ្ជីប៉ុន្តែមិនធ្លាប់ប្រើប្រាស់
    យានយន្ត

    រថយន្តនៅចិនបានចុះបញ្ជីប៉ុន្តែមិនធ្លាប់ប្រើប្រាស់

    June 2, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ភាពចម្រូងចម្រាសដែលកំពុងកើនឡើងបានលេចឡើងនៅក្នុងវិស័យរថយន្តរបស់ប្រទេសចិនលើអ្វីដែលគេហៅថា “រថយន្តជជុះសូន្យគីឡូម៉ែត្រ” ដែលជារថយន្តដែលបានចុះបញ្ជីប៉ុន្តែមិនធ្លាប់បើកបរ ឥឡូវនេះបានជន់លិចទីផ្សាររថយន្តជជុះហើយ។ បញ្ហាធំមួយកំពុងកើតឡើងនៅក្នុងវិស័យរថយន្តរបស់ប្រទេសចិន គឺអំពីរថយន្ត បានចុះបញ្ជីជាផ្លូវការ ប៉ុន្តែមិនធ្លាប់ប្រើប្រាស់ឡើយ ហើយឥឡូវនេះកំពុងលេចឡើងច្រើននៅក្នុងទីផ្សារថ្មីៗ។ ប្រធានក្រុមហ៊ុន Great Wall Motor លោក Wei Jianjun បានឡើងសំឡេងស្តីបន្ទោសរឿងនេះ ដែលអាចបណ្តាលឲ្យបំផ្លាញទិន្នន័យលក់ បោកប្រាស់អ្នកប្រើ និងប៉ះពាល់ដល់ស្ថិរភាពទីផ្សារយូរអង្វែង។
    បញ្ហាសម្ងាត់ពីខាងក្រោយលេខលក់ស្អាតៗ៖
    បញ្ហាគ្រឿងនេះកើតឡើងព្រោះក្រុមហ៊ុនផលិតរថយន្តជាច្រើនបានធ្វើការចុះបញ្ជីរថយន្តថ្មីៗថា “លក់រួច” ជាញឹកញាប់ដោយឈ្មោះឯកត្តភាគី ឬក៏បណ្តាញភ្នាក់ងារ បន្ទាប់មកចូលទៅលក់ជារថយន្តប្រើរួច ទោះបីវាមិនមានការបើកបរទេក៏ដោយ។ ជាសារពាងបន្ថែម វាអាចជួយអោយក្រុមហ៊ុនបំពេញគោលដៅលក់ បញ្ចេញស្តុកលក់មិនបាន ហើយពេលខ្លះក៏ដើម្បីទទួលបានជំនួយជាសាធារណៈ ឬយុទ្ធសាស្ត្រនាំចេញដែលពាក់ពន្ធ័នឹងស្ថានភាពចុះបញ្ជី។ អ្នកវិភាគបានបញ្ជាក់ថា បញ្ហានេះមានទាក់ទងយ៉ាងជិតស្និទ្ធនឹងវិបត្តិសេដ្ឋកិច្ចរបស់វិស័យនេះ។ នៅខែមេសា ឆ្នាំ 2025 ទិន្នន័យបង្ហាញថា មានស្តុករថយន្តលើស 3.5 លានគ្រឿងក្នុងប្រទេស ចំណែកឯក្រុមហ៊ុនមួយចំនួន ប្រើសមត្ថភាពផលិតក្រោម 50%។ លទ្ធភាពនេះបានជំរុញឲ្យមានយុទ្ធសាស្ត្រដ៏តឹងរឹងដើម្បីដោះស្រាយស្តុក។ ការប្រកួតតម្លៃយ៉ាងតានតឹង និងការរំពឹងលើជំនួយរដ្ឋ ក្នុងវិស័យរថយន្តអគ្គិសនី (NEV) ក៏ជាហេតុសំខាន់នៃអំពើនេះផងដែរ។
    ការជួបគ្រោះថ្នាក់សម្រាប់អ្នកប្រើប្រាស់៖
    ទោះបីរថយន្តទាំងនេះតម្លៃទាបជាងតម្លៃ MSRP ដើមដល់ទៅ 30% ក៏ដោយ ប៉ុន្តែវាមានហានិភ័យសម្ងាត់ដូចជាការផលិតផលធានាចាប់ផ្តើមពីថ្ងៃចុះបញ្ជី ដូច្នេះអ្នកទិញអាចបាត់បង់ខែធានាដោយមិនដឹងខ្លួន, រថយន្តខ្លះអាចមានបំណុលមិនទាន់សង ឬមានប្រវត្តិមិនច្បាស់លាស់, អ្នកទិញអាចជួបបញ្ហាផ្នែកច្បាប់ ឬហិរញ្ញវត្ថុដោយមិននឹកស្មាន, អ្នកវិភាគទីផ្សារប្រកាសថា វាបង្កផលប៉ះពាល់យូរអង្វែងដល់ទីផ្សារ ដូចជា បង្កឲ្យទិន្នន័យលក់ក្លែងក្លាយ, បោកប្រាស់អ្នកវិនិយោគ, បំប្លែងសមិទ្ធិផលរបស់ទីផ្សារ ឧទាហរណ៍៖ តម្លៃលក់រថយន្ត BYD Qin L ក្នុងទីផ្សារដៃទីពីរធ្លាក់ចុះ 30–40% ប្រសិនបើប្រៀបធៀបនឹងតម្លៃផ្លូវការ។ វាធ្វើឲ្យរថយន្តប្រភេទដូចគ្នាផ្សេងទៀតគេកាត់តម្លៃតាម និងប៉ះពាល់ដល់ការរំពឹងរបស់ទីផ្សារទាំងមូល។
    ការឆ្លើយតបរដ្ឋាភិបាល និងឧស្សាហកម្ម
    ក្រសួងពាណិជ្ជកម្មចិន បានរៀបចំសន្និសីទកម្រិតខ្ពស់នៅថ្ងៃទី 27 ឧសភា ជាមួយក្រុមហ៊ុនដូចជា BYD, Dongfeng និងវេបសាយលក់រថយន្តប្រើរួច Guazi ដើម្បីពិភាក្សា និងចាត់វិធានក្នុងការត្រួតពិនិត្យការលក់ និងការរាយការណ៍លក់ក្លែងក្លាយ។ រដ្ឋាភិបាលកំពុងពិចារណាជំហានស្រដៀងនឹង US SEC ចំពោះអំពើ “channel stuffing” ដែលជាវិធីបោកបន្លំទិន្នន័យប្រាក់ចំណូល ដោយអ្នកជំនាញបានណែនាំឲ្យ industry បោះបង់យុទ្ធសាស្ត្រយ៉ាងខ្លីៗ ហើយបន្តផ្នែកទាំងនេះរួមមាន កំណត់ផែនការផលិតឲ្យសមរម្យ, ធ្វើប្រវត្តិរថយន្តច្បាស់លាស់, ពង្រឹងការនាំចេញរថយន្តប្រើរួចទៅទីផ្សារផ្សេងៗ (ឧ. រុស្ស៊ី) ដើម្បីកាត់បន្ថយសំពាធក្នុងស្រុក។ តើធ្វើដូចម្តេចដើម្បីស្គាល់រថយន្តប្រើរួចកំណត់សូន្យគីឡូម៉ែត្រ?
    អ្នកប្រើប្រាស់គួរត្រួតពិនិត្យលម្អិតលើរថយន្តដែលដាក់លក់ជាសភាព “ស្ទើរថ្មី” និងប្រៀបធៀបនឹងតម្លៃផ្លូវការ ដូជជាការបញ្ចុះតម្លៃលើស 30% ជាសញ្ញាថា វាអាចជារថយន្តប្រើរួចកំណត់សូន្យ។ ប្រសិនបើការបញ្ចុះតម្លៃតិចជាង 15% អ្នកជំនាញផ្តល់អនុសាសន៍ឲ្យទិញរថយន្តថ្មីទៅវិញ ដើម្បីរក្សាធានា និងសុវត្ថិភាពផ្លូវចិត្ត តែបើបញ្ចុះតម្លៃច្រើន អ្នកទិញត្រូវធ្វើការវិភាគយ៉ាងប្រុងប្រយ័ត្ន។
    ទោះបីមានមតិយថាដំណើររថយន្តប្រើរួចកំណត់សូន្យនេះជាការឆ្លើយតបប្រកបដោយហេតុផលចំពោះស្ថានភាពផ្គត់ផ្គង់លើស ក៏ដោយ ក៏អ្នកឧស្សាហកម្មជាច្រើនស្ទាក់ស្ទើរថាវាជាវិធី “លំអៀង” ដ៏គ្រោះថ្នាក់។ លោក Wei Jianjun និងអ្នកដទៃទៀតបានអំពាវនាវឲ្យវិស័យត្រឡប់ទៅរកគុណភាពផលិតផល សុចរិតភាព និងការជឿជាក់ពីអតិថិជនវិញ ដល់ពេលនេះ វាស្ថិតក្នុងដៃអ្នកប្រើប្រាស់ដែលត្រូវប្រុងប្រយ័ត្ន ខណៈឧស្សាហកម្មកំពុងឆ្លងកាត់ដំណាក់កាលកែសំរួលនិងការចាំបាច់អនុវត្តគោលនយោបាយថ្មីៗ។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleHuawei នឹងផលិតឈីប 3nm នៅឆ្នាំ 2026
    Next Article iOS26 និង macOS Tahoe របស់ Apple នឹងមិនផ្តោតលើ AI ខ្លាំងទេ តែផ្តោតលើការរចនាតាម visionOS ច្រើនជាង!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.