ជំនួសឲការអង្គុយនៅស្ងៀម បន្ទាប់ពីសហរដ្ឋអាមេរិកហាមឃាត់នៅឆ្នាំ 2019 ក្រុមហ៊ុន Huawei បានប្រកាសបង្កើតនូវក្រុមហ៊ុនបុត្រសម្ព័ន្ធមួយឈ្មោះថា Hubble Technology ដើម្បីវិនិយោគនៅក្នុងវិស័យបន្ទះឈីបក្នុងប្រទេសចិន និងបានវិនិយោគទៅលើក្រុមហ៊ុន semiconductor ជាង 60 ក្រុមហ៊ុន ដើម្បីជួយបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួន។
ក្នុងនោះ ការវិនិយោគនេះ រួមបញ្ចូលនូវការរចនាបន្ទះឈីប ការផលិតសម្ភារៈ ការធ្វើតេស្ត និងការបោះពុម្ពបន្ទះឈីប។ ជាឧទាហរណ៍ គឺក្រុមហ៊ុន Huawei បានវិនិយោគទៅលើក្រុមហ៊ុន Huahai Chengke ដែលផលិតសម្ភារៈសម្រាប់បច្ចេកវិទ្យា HBM និងក្រុមហ៊ុន Suzhou Carbon Semiconductor ដែលរចនាបង្កើត wafers ពី carbon nanotube ដែលមានសមត្ថភាពល្អជាង silicon wafers ជាដើម។
បើយោងទៅតាមការរាយការណ៍ថ្មីៗនេះបានដឹងឲថា ក្រុមហ៊ុន Huawei ក៏កំពុងរៀបចំដើម្បីរចនាបន្ទះឈីប 3nm របស់ខ្លួននៅឆ្នាំ 2026 ខាងមុខនេះផងដែរ ទោះបីជាការវិនិយោគនៅក្នុងត្រីមាសទី 4 ឆ្នាំ 2024 បានធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រាក់សុទ្ធ 56 លានដុល្លារ ក៏ដោយ៕