នៅក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំ 2025 ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី 9 ខែមិថុនា ខាងមុខនេះ ក្រុមហ៊ុន Apple ត្រូវបានរំពឹងថានឹងណែនាំនូវមុខងារថ្មីៗមួយចំនួននៅលើកាស AirPods ជំនាន់ថ្មីរបស់ខ្លួន ដែលការកែលម្អថ្មីៗទាំងនេះ គឺមានគោលបំណងជួយឱ្យអ្នកប្រើប្រាស់មានបទពិសោធន៍ប្រើប្រាស់កាន់តែឆ្លាតវៃ និងងាយស្រួលជាងមុន ពោលគឺមិនចាំបាច់មាននូវភាពស្មុគស្មាញដូចមុខនោះឡើយ។
យើងតាម 9to5Mac បានឲដឹងថា មុខងារថ្មីទាំងនេះនឹងរួមបញ្ជូលនូវមុខងារប្រើចលនាក្បាលសម្រាប់បញ្ជាការបិទមុខងារ “Conversation Awareness” នៅលើកាស AirPods Pro 2 និង AirPods 4 ក៏ដូចជាមុខងារបិទចម្រៀងដោយស្វ័យប្រវត្តិនៅពេលគេងលក់, មុខងារថតរូបពី iPhone ឬ iPad តាមរយៈកាស AirPods និងមុខងារចែកសម្លេងជាពីរដើម្បីធ្វើឱ្យសំឡេងនិយាយបែកចេញពីសំឡេងរំខានជាដើម។ លើសពីនេះទៅទៀត Apple ក៏មានគម្រោងធ្វើឱ្យការភ្ជាប់កាស AirPods ជាមួយ iPads កាន់តែងាយស្រួលជាងមុនផងដែរ។
គួរបញ្ជាក់ថា ក្រៅពីការបង្ហាញចេញនៅមុខងារថ្មីៗសម្រាប់កាស AirPods ក្រុមហ៊ុន Apple ក៏នឹងបង្ហាញចេញនូវការអាប់ដេតថ្មីៗជាច្រើនសម្រាប់ iOS 26, iPadOS 26, macOS 26 និង watchOS 26 របស់ពួកគេផងដែរ៕