វេទិកាភ្នាល់ជាច្រើននៅតែរកវិធីដើម្បីចូលមកក្នុងប្រទេសវៀតណាម ទោះបីជាពួកវាជាការភ្នាល់ខុសច្បាប់ នៅក្រោមច្បាប់របស់វៀតណាមក៏ដោយ។
Browsing: វៀតណាម
ប្រាក់ចំណេញក្រោយពន្ធរបស់ក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) កាលពីឆ្នាំមុន បានកើនឡើង ៤៩ ភាគរយ ពីឆ្នាំ ២០១៩ ដល់ ១៤,៤៨ ទ្រីលានដុង (៦៣១,៤៧ លានដុល្លារ)។
ក្រុមហ៊ុនរថយន្តចំនួន ៣ នៅក្នុងប្រទេសវៀតណាម បានចាប់ផ្តើមងាកមកប្តូរការលក់តាមបណ្តាញ Online វិញ ខណៈដែលពួកគេព្យាយាមទាញយកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់ប្រទេសនេះ។
ក្រុមហ៊ុនរាយខ្សែដ៏ធំរបស់ប្រទេសជប៉ុន Muji បានបើកហាងដំបូងរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បន្ទាប់ពីបានបើកហាងមួយនៅទីក្រុងហូជីមិញ កាលពីខែវិច្ឆិកា។
ដោយសារតែក្រុមហ៊ុនអាកាសចរណ៍ភាគច្រើននៅតែដំណើរការទាបជាងសមត្ថភាព ព្រោះតែបញ្ហាកូវីដ១៩ អ្នកលក់អាហារនៅតាមព្រលានយន្តហោះ នៅក្នុងប្រទេសវៀតណាម បានចាប់ផ្តើមលក់ម្ហូបរបស់ពួកគេទៅឲ្យភោជនីយដ្ឋាន សាលារៀន និងសណ្ឋាគារវិញ។
រដ្ឋាភិបាលវៀតណាមបានបញ្ជាឲ្យធនាគារកណ្តាលរបស់ខ្លួន សិក្សារូបិយប័ណ្ណឌីជីថលដោយប្រើបច្ចេកវិទ្យា Blockchain ក្នុងរយៈពេលជាង ៣ឆ្នាំ ចំពេលមានចំណាប់អារម្មណ៍កើនឡើងនៃរូបិយប័ណ្ណប្រភេទនេះ។
ធនាគារពិភពលោកបានយល់ព្រមផ្តល់ប្រាក់កម្ចីដែលមានទំហំទឹកប្រាក់ចំនួន ៣២១,៥ លានដុល្លារដល់ប្រទេសវៀតណាម សម្រាប់កម្មវិធីចំនួនពីរ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច និងកែលម្អអភិបាលកិច្ចទីក្រុង។
កម្មករអនាម័យ ២០០ នាក់នៃក្រុមហ៊ុនមួយនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបានបញ្ចប់កិច្ចសន្យាដោយមិនទទួលបានប្រាក់ខែរបស់ពួកគេ អស់រយៈពេលជាច្រើនខែ កំពុងធ្លាក់ខ្លួនដើររើសអេតចាយដើម្បីរកប្រាក់ចំណូល។
ក្រុមហ៊ុនសាជីវកម្ម Mitsubishi Corporation របស់ជប៉ុន នឹងអភិវឌ្ឍកសិដ្ឋានខ្យល់ធំជាងគេនៅអាស៊ីអាគ្នេយ៍ក្នុងប្រទេសឡាវ ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសវៀតណាម ដែលតម្រូវការត្រូវបានរំពឹងថានឹងកើនឡើងជាបន្តបន្ទាប់។
ក្រុមហ៊ុន Startup របស់វៀតណាម BusMap JSC ដែលបង្កើតកម្មវិធីដឹកជញ្ជូនសាធារណៈ ហៅថា BusMap បានរៃអង្គាសប្រាក់ចំនួន ១,៥ លានដុល្លារ…