វេទិកាភ្នាល់ជាច្រើននៅតែរកវិធីដើម្បីចូលមកក្នុងប្រទេសវៀតណាម ទោះបីជាពួកវាជាការភ្នាល់ខុសច្បាប់ នៅក្រោមច្បាប់របស់វៀតណាមក៏ដោយ។
នាពេលថ្មីៗនេះ ធនាគាររដ្ឋនៃប្រទេសវៀតណាម បានណែនាំដល់ធនាគារ និងក្រុមហ៊ុនទូទាត់ដើម្បីរឹតបន្តឹងការគ្រប់គ្រងលើការភ្នាល់បាល់ខុសច្បាប់ ដោយត្រួតពិនិត្យគណនីដែលមានប្រតិបត្តិការធំ និងគួរឲ្យសង្ស័យ ហើយគ្រប់គ្រងការផ្ទេរប្រាក់ទៅបរទេស។
គួរឲ្យដឹងថា ព្រឹតិ្តការណ៍ប្រកួតបាល់ទាត់ជើងឯក 2020 Euro និង Copa America បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកភ្នាល់ល្បែង។
ជាក់ស្តែង គេហទំព៧រ Fabet.me អះអាងថាមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសហ្វីលីពីន ដូច្នេះវាមិនត្រូវស្ថិតនៅក្រោមច្បាប់របស់វៀតណាមឡើយ។ វាផ្តល់នូវការភ្នាល់លើកីឡាបាល់ទាត់, Esports, កាស៊ីណូ និងល្បែងផ្សេងៗជាច្រើនទៀត។ អ្នកលេងអាចភ្នាល់ដោយផ្ទេរសាច់ប្រាក់ទៅគណនីមួយ នៅធនាគារធំៗមួយចំនួន ដូចជា Vietcombank, BIDV និង Vietinbank ។
ប្រតិបត្តិករបណ្តាញទូរសព្ទបន្ទាន់ បានប្រាប់អ្នកលេងថា វេទិកានេះមានតាំងពីឆ្នាំ ២០១២ មកម្ល៉េស ហើយដំណើរការយ៉ាងល្អប្រសើរ ទោះបីវាខុសច្បាប់នៅក្នុងប្រទេសវៀតណាមក៏ដោយ។ ក្រៅពីនោះក៏មានគេហទំព័រមួយចំនួនទៀត ដូចជា 1xBetVN.com និង Twin188.com ជាដើម៕