ប្រាក់ចំណេញក្រោយពន្ធរបស់ក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) កាលពីឆ្នាំមុន បានកើនឡើង ៤៩ ភាគរយ ពីឆ្នាំ ២០១៩ ដល់ ១៤,៤៨ ទ្រីលានដុង (៦៣១,៤៧ លានដុល្លារ)។
ប្រាក់ចំណូលបានកើនឡើងជិត ៣ ភាគរយដល់ ៤០៩,៨ ទ្រីពាន់លានដុង ដោយសារក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ EVN ភាគច្រើនបានបង្ហាញតួលេខវិជ្ជមាន និងហួសគោលដៅរបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍ថ្មីៗរបស់ក្រុមហ៊ុនខាងលើ។
គួរឲ្យដឹងថា សមត្ថភាពផលិតអគ្គិសនីសរុបនៅចុងឆ្នាំមុន មានចំនួន ៦៩ ៣០០ មេហ្កាវ៉ាត់ កើនឡើង ២៦ ភាគរយពីឆ្នាំ ២០១៩ ជាមួយនឹង ២៥ ភាគរយបានមកពីប្រភពថាមពលកកើតឡើងវិញ។ ចំណែកឯផលិតកម្មថាមពល បានកើនឡើងជិត ៣ ភាគរយ ស្មើនឹង ២៤៧,០៨ ពាន់លានគីឡូវ៉ាត់ម៉ោង។
យ៉ាងណាមិញ ក្រុមហ៊ុន EVN បានចំណាយថវិកាប្រមាណ ១២,៣ ទ្រីលានដុង សម្រាប់ការបញ្ចុះថ្លៃអគ្គិសនីកាលពីឆ្នាំមុន ដើម្បីទ្រទ្រង់ដល់គ្រួសារ និងអាជីវកម្មនានា ចំពេលមានជំងឺកូវីដ១៩៕