Browsing: China

ប្រសិនបើបងប្អូនដឹងប្រាកដជាដឹងហើយថា ក្នុងពេលបច្ចុប្បន្ននេះ មិនថាឧបករណ៍អ្វីក៏មិនអាចជំនួសស្មាតហ្វូនបានឡើយ ព្រោះថាវាបានក្លាយជាឧបករណ៍ដ៏សំខាន់មួយក្នុងជីវិតប្រចាំថ្ងៃទៅហើយ​​ ពោលគឺប្រៀបបានទៅនឹងប្រពន្ធកូន ក៏ដូចជាគ្រួសារយើងអញ្ជឹង។ ខណៈក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ស្មាតហ្វូនគឺមានកើនឡើងយ៉ាងខ្លាំង រីឯការផលិត និងការផ្គត់ផ្គង់ក៏មានការកើនឡើងផងដែរ។ ក្នុងនោះ ក្នុងចំណោមបណ្ដាប្រទេសជាច្រើន ប្រទេសចិនគឺជាប្រទេសទី ១ នៅលើពិភពលោក ដែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការផលិតស្មាតហ្វូនបានច្រើនគេ ពោលគឺស្មាតហ្វូនជាង ៧០ភាគរយ ដែលកំពុងតែចរាចរណ៍នៅលើពិភពលោកនាពេលសព្វថ្ងៃនេះគឺត្រូវបានផលិតនៅប្រទេសចិន…

ក្នុងសម័យបច្ចេកវិទ្យាដែលទិន្នន័យរបស់យើងម្នាក់ៗមានតម្លៃថ្លៃដូចមាស អ្នកវិទ្យាសាស្ត្រចិនបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងដោយបានបង្ហាញនូវ flash memory chips ថ្មីមួយរបស់ខ្លួនឈ្មោះថា Poxiao ដែលឈីបនេះគឺមានល្បឿនលឿនបំផុតមិនធ្លាប់មានពីមុនមក ដែលអាចលុប និងសរសេរទិន្នន័យឡើងវិញបានក្នុងរយៈពេលត្រឹមតែ 400 picoseconds ឬមួយពាន់ពាន់លានវិនាទី ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង NAND flash memory chips ដែលធ្លាប់ប្រើពីមុន។…

យ៉ាងមិចយ៉ាងម៉ាហើយទេលោកពូ Elon Musk អីលូវនេះ Tesla នៅចិនលក់បាន ២៨,៧៣១ គ្រឿងនៅប្រទេសចិនក្នុងខែមេសា ដែលធ្លាក់ចុះ ៨.៦% បើប្រៀបធៀបនឹងឆ្នាំមុន និងធ្លាក់ចុះ ៦២.១% បើប្រៀបនឹងខែមិនាដែលលក់បាន ៧៨,៨២៨ គ្រឿង។ រថយន្តដែលលក់បានច្រើនបំផុតរបស់ Tesla គឺ Model…

ក្នុងសម្ពាធនយោបាយពាណិជ្ជកម្មសកលកំពុងមានការកើនឡើងខ្លាំង សហរដ្ឋអាមេរិក និងប្រទេសចិន បានប្រកាសសម្រេចអនុវត្តដោយចុះនូវកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងការកាត់បន្ថយពន្ធលើទំនិញនាំចូលរវាងប្រទេសទាំងពីរ។ តាមរយៈកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកនឹងបញ្ចុះពន្ធលើទំនិញចិនពី ១៤៥% ទៅ ៣០% ខណៈប្រទេសចិនវិញក៏នឹងបន្ថយពន្ធលើទំនិញអាមេរិកពី ១២៥% មកត្រឹម ១០% ផងដែរ។ គួរបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានេះ គឺត្រូវបានដឹកនាំដោយលោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន…

ឆ្កែរ៉ូបូតបាញ់ទឹកពន្លត់អគ្គីភ័យមួយនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Unitree របស់ចិន មានចំនួន ៤គ្រឿង ដោយដាក់ឲប្រើសម្រាប់ពន្លត់អគ្គីភ័យនៅក្នុងខេត្ត Hunan និងទីក្រុង Qingdao ។ បើនិយាយពីសមត្ថភាព និងការរចនារបស់វាវិញ គឺត្រូវបានបំពាក់ដោយកាណុងដែលអាចបាញ់ទឹកបានចម្ងាយដល់ ៦០ ម៉ែត្រ ឯណ្ណោះ ជាមួយល្បឿនទឹកប្រមាណ ៤០  លីត្រ…

ដើម្បីក្លាយជាប្រទេសឈានមុខគេក្នុងវិស័យបច្ចេកវិទ្យានៅទូទាំងពិភពលោក ក្នុងពេលថ្មីៗនេះ ចិន បានប្រកាសឲដឹងថា ពួកគេ​កំពុងនឹង​ធ្វើការអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីមួយដែលអាចឲ Drone ហោះហើរក្រោមទឹកបាន។ ក្នុងនោះ ប្រភេទនៃ Drone ក្រោមទឹកនេះ គឺត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវចិននៅក្នុងសាកលវិទ្យាល័យ Northwestern Polytechnical ដោយយកគំរូរូបរាងតាមត្រី manta ray ហើយចែកចេញជា ២ប្រភេទ រួមមានប្រភេទតូច…

ដើម្បីឲការប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិចដែលកំពុងតែមានការកើនឡើងខ្លាំងនៅក្នុងបច្ចុប្បន្ននេះឲកាន់តែមានការរីកចម្រើនកាន់តែខ្លាំងឡើងៗ ហើយអាចឲអ្នកប្រើប្រាស់អាចភ្ជាប់ឧបករណ៍ជាច្រើនចូលគ្នាបានដោយគ្មានភាពស្កេកស្កាស់ដូ​ចសំបុកកណ្តុល, ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយឈ្មោះថា Shenzhen 8K UHD Video Industry Cooperation Alliance ដែលត្រូវបង្កើតឡើងដោយក្រុមហ៊ុនចិនជាង 50 បានបង្កើត និងបង្ហាញចេញនូវស្តង់ដារខ្សែបញ្ជូនទិន្នន័យ និងថាមពលថ្មីមួយរបស់ខ្លួនឈ្មោះថា GPMI (General Purpose Media Interface)…

បន្ទាប់ពីបានបង្ហាញចេញនូវបច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ខ្លួនដូចជាអ៊ីនធឺណិត 10G និងមន្ទីពេទ្យ AI ដំបូងគេនៅលើពិភពលោក ក្នុងពេលថ្មីៗនេះ ចិនបានប្រកាសថា ពួកគេ​កំពុងនឹង​សាងសង់នូវ​គម្រោងស្ថានីយ​ស្រូបយកថាមពល​ព្រះអាទិត្យ​មួយដែល​មាន​មូលដ្ឋាន​នៅលើ​លំហឈ្មោះថា “Three Gorges Dam of space” ដែលស្ថានីយ​នេះនឹងមានចម្ងាយប្រមាណ ៣៦ ០០០ គីឡូម៉ែត្រ​ ពី​ផែនដីយើង ដើម្បីចាប់យកថាមពលពន្លឺព្រះអាទិត្យ ហើយបញ្ជូនវាត្រឡប់មកផែនដីវិញដោយប្រើប្រាស់នូវប្រព័ន្ធមីក្រូវ៉េវសម្រាប់ផលិតជាថាមពលអគ្គិសនី។…

​មន្ទីរពេទ្យ​ AI មួយនេះ ​មាន​ឈ្មោះ​ថា Agent Hospital ដែឡត្រូវ​បាន​បង្កើត​ឡើង​ដោយ​សាកលវិទ្យាល័យ Tsinghua ដែលជាសាកលវិទ្យាល័យល្បីឈ្មោះបំផុតមួយនៅក្នុងប្រទេសចិន និងទូទាំងតំបន់អាស៊ី។ ក្នុងនោះ មន្ទីរពេទ្យ​ Agent Hospital ត្រូវបានដាក់ឲដំណើរជាមួយបុគ្គលិក ឬក៏មនុស្សយន្ត AI ទាំងស្រុង មានវេជ្ជបណ្ឌិតចំនួន 14…

ដោយមិនចង់មានបញ្ហាដូចគ្នានឹងក្រុមហ៊ុន Huawei ដែលត្រូវបានអាមេរិកដកចេញពីសេវាកម្ម Google ទាំងស្រុង និងបានបាត់បង់សិទ្ធិក្នុងការចូលប្រើប្រាស់នូវកម្មវិធី Play Store ដែលជាចំណុចសំខាន់ក្នុងប្រព័ន្ធស្មាតហ្វូន Android ពេលនេះ ក្រុមហ៊ុនស្មាតហ្វូនធំៗជាច្រើនរបស់ចិនគឺកំពុងត្រូវបានគេរាយការណ៍ថាអាចនឹងបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ដើម្បីឈប់ប្រើសេវាកម្ម Android របស់ Google ទៀតហើយ។ ក្នុងនោះ ក្រុមហ៊ុនស្មាតហ្វូនរបស់ចិនដូចជា Xiaomi,…