មន្ទីរពេទ្យ AI មួយនេះ មានឈ្មោះថា Agent Hospital ដែឡត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Tsinghua ដែលជាសាកលវិទ្យាល័យល្បីឈ្មោះបំផុតមួយនៅក្នុងប្រទេសចិន និងទូទាំងតំបន់អាស៊ី។

ក្នុងនោះ មន្ទីរពេទ្យ Agent Hospital ត្រូវបានដាក់ឲដំណើរជាមួយបុគ្គលិក ឬក៏មនុស្សយន្ត AI ទាំងស្រុង មានវេជ្ជបណ្ឌិតចំនួន 14 នាក់ និងគិលានុបដ្ឋាយិកាចំនួន 4 នាក់ ដែលអាចធ្វើការថែទាំអ្នកជំងឺបានទាំងស្រុងចាប់តាំងពីការធ្វើរោគវិនិច្ឆ័យរហូតដល់ការព្យាបាលជាមួយនឹងភាពស្តង់ដារ និងល្បឿនលឿន ដែលស្របតាមច្បាប់របស់ក្រសួងសុខាភិបាលជាតិ និងអន្តរជាតិ។

គួរបញ្ជាក់បងប្អូនដែលថា AI ទាំងនេះ គឺដំណើរការដោយបច្ចេកវិទ្យា AI នៅលើគំរូភាសាធំៗជាច្រើនដែលអាចសម្រេចបាននូវភាពត្រឹមត្រូវជាង ៩៣ភាគរយ លើការឆ្លើយសំណួរពិនិត្យសុខភាពរបស់សហរដ្ឋអាមេរិក និងអាចព្យាបាលអ្នកជំងឺបានចំនួន 10,000 នាក់ក្នុងរយៈពេលមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យនេះក៏ត្រូវបានបម្រើជាកន្លែងបណ្តុះបណ្តាលនិស្សិតពេទ្យនៅក្នុងប្រទេសចិនផងដែរ។ ចុះបងប្អូនវិញយល់យ៉ាងណាដែលចំពោះមន្ទីរពេទ្យ AI មួយនេះ កុំភ្លេចខមិននៅខាងក្រោម!