Nio ET5 ឆ្នាំ 2025 ត្រូវបានបញ្ចេញនូវការកែប្រែរូបរាងថ្មី ដំឡើងឈីប 5nm ដោយខ្លួនឯង និងបញ្ចូល AI បន្ថែម ក្រុមហ៊ុន Nio បានប្រកាសបង្ហាញរថយន្តសេដាន ET5 ឆ្នាំ 2025 ជាមួយនឹងការកែលម្អលើរចនាបថ បច្ចេកវិទ្យាផ្នែកផ្ទៃខាងក្នុង និងផ្នែកផ្នូល ដើម្បីធ្វើអោយម៉ូដែលនេះមានសមត្ថភាពប្រកួតប្រជែងជាមួយទីផ្សារ EV (រថយន្តអគ្គិសនី) នៅប្រទេសចិន។ ទោះបីជាបានកែលម្អយ៉ាងច្រើន រថយន្តនៅតែមានមូលដ្ឋានដូចចាស់ ប៉ុន្តែបានធ្វើការកែសំរួលដើម្បីបង្កើនការប្រើប្រាស់ និងបទពិសោធន៍អ្នកបើកបរ។
ផ្នែកខាងមុខរថយន្ត ត្រូវបានផ្លាស់ប្តូរភ្លើងពន្លឺពេលថ្ងៃ (daytime running lights) ជារូបរាងចតុកោណទ្រេត ដោយជំនួសឲ្យរូបរាងខ្យងដូចម៉ូដែលមុន។ អំពូលភ្លើងមុខ (headlights) ត្រូវបានប្តូរជាបច្ចេកវិទ្យា LED matrix មានគំហាត់រាងចតុកោណស្ដើងៗ។ ចំណែកប៉ាណាមុខ ក៏មាន ក៏ត្រូវបានផ្លាស់ប្តូរដោយបន្ថែមរន្ធខ្យល់ចូលធំជាងមុន ដែលជួយបង្កើនអេរ៉ូដីណាមិច។ រថយន្តនេះក៏ប្រើជាមួយ ដំបូលកញ្ចក់បែបថ្លា (panoramic glass roof), ទ្វារកញ្ចក់មិនមានស៊ុម (frameless doors), និងដៃទ្វារបង្កប់ (door handles) ខាងក្រោយរថយន្ត ត្រូវបានបន្ថែមស្លាបតូច (lip spoiler) ខាងលើចំណុចភ្លើងពន្លឺ (lightbar taillight)។
ការផ្លាស់ប្តូរដ៏សំខាន់បំផុតគឺការដំឡើងឧបករណ៍បញ្ជារដោយស្វ័យប្រវត្តិ (autonomous driving hardware)។ ទោះបីជាសេនស័រលីដា (lidar) និងកាមេរ៉ានៅដដែល តែពួកវាបានដំណើរការជាមួយឈីប NX9031 ដែលផលិតដោយក្រុមហ៊ុន Nio ដោយខ្លួនឯង មាន 5nm ឈីបនេះអាចបង្កើនល្បឿនដំណើរការទិន្នន័យ និងបង្កើនភាពត្រឹមត្រូវនៃប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ។
ផ្នែកខាងក្នុងរថយន្តមិនទាន់បង្ហាញលម្អិតឡើយ ប៉ុន្តែ Nio បានបញ្ជាក់ពីមុនថា ម៉ូដែល ET5, ET5T, ES6 និង EC6 នឹងប្រើអេក្រង់បែបផ្តេកដូច ET9 ដែលជាម៉ូដែលប្រណិតបំផុត ម៉ូដែលទាំងនេះនឹងដំណើរការជាមួយឈីបដែលផលិតដោយខ្លួនឯង និងប្រព័ន្ធប្រតិបត្តិការ Sky OS ដែលគ្របដណ្ដប់រថយន្តទាំងមូល អ្នកជំនួយកុំព្យូទ័រចល័តក្នុងរថយន្តដែលមានឈ្មោះថា NOMI ត្រូវបានកែលម្អឲ្យអាចនិយាយដោយស្មារតីកាន់តែខ្ពស់។ ផ្នែកកណ្តាលត្រូវបានរចនាឡើងវិញ ដោយបន្ថែមកន្លែងសាកថ្មឥតខ្សែ ២ និងដបន្ថែមផ្ទុកការដាក់សម្ភារៈខាងក្នុងអ្វីទាំងនេះមានគោលបំណងបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
ផ្នែកយានយន្តនៅតែប្រើម៉ូទ័រពីរ និងប្រព័ន្ធបើកបរកង់ទាំងបួន (dual-motor AWD) ដែលផ្ដល់កម្លាំងសរុប 360 kW។ ជម្រើសថ្មសាកនៅដដែល ថ្ម 75 kWh សាកមួយពេញបើកបរបាន 560 គីឡូម៉ែត្រ និងថ្ម 100 kWh អាចបើកបរបាន 710 គីឡូម៉ែត្រ (ក្រោមស្តង់ដារ CLTC)។ ទាំងពីរគាំទ្រការសាកលឿន 180 kW និងអាចប្រើស្ថានីយ៍ប្តូរថ្មរបស់ Nio។
រថយន្តនេះត្រូវបានដាក់ស្នើសុំការអនុម័តផ្លូវច្បាប់ និងដាក់ឈ្មោះថា “Champion Edition” ដែលអាចបញ្ជាក់ពីការផ្លាស់ប្តូរនៅផ្នែកតម្លៃ ឬអត្ថប្រយោជន៍បន្ថែម។ ការចេញលក់ត្រូវបានកំណត់នៅចុងខែនេះ ជាមួយការបង្ហាញនូវម៉ូដែល ET5 Touring។ Nio ET5 នឹងប្រកួតជាមួយម៉ូដែល Xiaomi SU7 និង BYD Han L។