រថយន្ត SUV Geely Galaxy Starship 9 PHEV ត្រូវបានឃើញក្នុងពេលធ្វើតេស្តលើផ្លូវនៅប្រទេសចិនដោយរថយន្ត SUV ដែលជាទម្រង់ Hybrid (PHEV) នៃម៉ូឌែល Geely Galaxy Starship 9 ត្រូវបានឃើញកំពុងធ្វើតេស្តលើផ្លូវ Geely កំពុងត្រៀមបញ្ចេញរថយន្តនេះក្នុងឆ្នាំនេះ នៅក្នុងទីផ្សារចិន ជាជម្រើសចាប់ផ្តើមសម្រាប់ SUV ទំហំធំ (full-size SUV)។ តម្លៃរថយន្តនេះនឹងស្ថិតក្នុងចន្លោះ $27,500 – 41,260 ដុល្លារ អាមេរិក។
Geely កំពុងពង្រឹងទីផ្សាររថយន្ត SUV ទំហំធំយ៉ាងសកម្មនៅចិន កាលពីខែមុន ក្រុមហ៊ុន Zeekr Technology បានបញ្ចេញរថយន្ត crossover Lynk & Co 900 ដែលមានតម្លៃចាប់ផ្តើម42,520 ដុល្លារ។ នៅពេលដូចគ្នា Zeekr បានដាក់បង្ហាញ SUV flagship ដ៏ធំបំផុតរបស់ខ្លួនឈ្មោះ Zeekr 9X ក្នុងពិព័រណ៍រថយន្តសាងហៃឆ្នាំ 2025 ដែលនឹងចាប់ផ្តើមលក់ក្នុងត្រីមាសទី 3 ឆ្នាំនេះ ដោយមានតម្លៃលើស 68,760 ដុល្លារ ក្នុងឆ្នាំនេះផងដែរ Geely Group នឹងបញ្ចេញរថយន្ត SUV ចំណាត់ថ្នាក់ចូលរួម ដែលជាម៉ូឌែល Galaxy Starship 9។
Galaxy គឺជាផ្នែកម៉ាករថយន្តឯករាជ្យមួយក្រោម Geely Group ដែលបានបើកជាផ្លូវការនៅឆ្នាំ 2023 ចាប់ផ្តើម Galaxy មិនទទួលបានការលក់ល្អទេ ដោយសារតែមានម៉ូឌែលតិច។ ប៉ុន្តែឆ្នាំមុន Galaxy បានពង្រីកជួរផលិតផលរបស់ខ្លួន ដោយមានរថយន្តអគ្គិសនី Galaxy E5 (EX5), crossover អគ្គិសនី Galaxy Xingyuan និងរថយន្ត PHEV Starship 7។ ជាសេចក្តីលទ្ធផល ការលក់របស់ Galaxy បានកើនឡើង 3.8 ដងក្នុងត្រីមាសទី 1 ឆ្នាំ 2025 បើប្រៀបធៀបនឹងឆ្នាំមុន។ Starship 9 នឹងក្លាយជាកម្លាំងជំរុញការលក់បន្ថែមទៀត។
Galaxy Starship 9 បានធ្វើការរចនាផ្អែកលើរថយន្ត Concept car ដែលបានបង្ហាញនៅក្នុងពិព័រណ៍រថយន្តប៉េកាំង 2024។ វាជា SUV ទំហំធំមួយដែលមានទ្វារបើក Suicide doors, កាមេរ៉ាជំនួសកញ្ចក់សងខាង, ដៃទ្វារបង្កប់ និងកង់មានរចនាបែប fuzzy។ នៅឆ្នាំមុន រថយន្ត Concept car នេះបានឈ្នះរង្វាន់ Red Dot Award: Design Concept 2024។ ហើយសម្រាប់ម៉ូឌែលដែលត្រៀមចេញលក់បានបង្ហាញនៅក្នុងការធ្វើតេស្តលើផ្លូវក្នុងប្រទេសចិន ដោយវាប្រើទម្រង់ខាងក្រៅដូចនឹងម៉ូឌែល concept មុន។ ទោះជាយ៉ាងណា ម៉ូឌែលនេះបានផ្លាស់ប្តូរទៅប្រើទ្វារធម្មតាផ្ទុយពីទ្វារបើក Suicide doors ហើយក៏មានកញ្ចក់ចំហៀងធម្មតាជំនួសកាមេរ៉ា។
ផ្នែកខាងក្រោយ (taillight) នៅតែរក្សារចនាបថដើម និងមានអក្សរ Geely បង្ហាញយ៉ាងច្បាស់ វាជាសញ្ញាថា រថយន្តនេះអាចនឹងត្រូវលក់នៅក្រៅប្រទេសក្រោមម៉ាក Geely ដូចនឹង Galaxy E5 ដែលស្គាល់នៅក្រៅប្រទេសថាជា Geely EX5។ ផ្នែកខាងមុខមាន LiDAR នៅលើដំបូល និងបំពាក់ radar mm-wave នៅក្នុងខាងក្រោមប៉ុងមុខ កង់មានទំហំធំ Galaxy Starship 9 ត្រូវបានបង្កើតលើគ្រៀងឆ្អឹង GEA (Global Intelligent Electric Architecture) របស់ Geely។
ចំពោះ Geely Galaxy Starship 9 ស៊េរី PHEV (Plug-in Hybrid Electric Vehicle) មានប្រព័ន្ធដំណើរការសមាសភាពពីម៉ាស៊ីនឥន្ធនៈ និងម៉ូទ័រអគ្គិសនី ដែលជាការរចនាបថស្របតាមសម័យកាលសម្រាប់ការប្រើប្រាស់ទាំងក្នុងទីក្រុងនិងដំណើរផ្លូវចម្ងាយ។
សម្រាប់ម៉ាស៊ីន និងប្រព័ន្ធ Hybrid របស់វា គឺប្រើប្រភេទម៉ាស៊ីន 1.5-លីត្រ បួនស៊ីឡាំង (turbocharged) ប្រព័ន្ធ PHEV គឺ Leishen 2.0(គេស្គាល់ថា NordThor 2.0) ប្រព័ន្ធដំណើរការ Galaxy 11-in-1 Intelligent Electric Drive System រួមបញ្ចូល inverter, gearbox, និងការគ្រប់គ្រងថ្មក្នុងប្រព័ន្ធតែមួយ ដើម្បីកាត់បន្ថយទំងន់ និងបង្កើនប្រសិទ្ធភាព ប្រព័ន្ធបញ្ជាឆ្លាតវៃ ប្រើ software និង AI ដើម្បីគ្រប់គ្រងការប្រែពីចំហេះម៉ាស៊ីនឥន្ធនៈចូលទៅម៉ូទ័រអគ្គិសនីដោយស្វ័យប្រវត្តិ និងកាន់តែប្រសើរពេលបើកបរ។
សម្រាប់ថ្ម Galaxy Starship 9 ជាប្រភេទថ្មលីច្យូមអាយ៉ុង (Lithium-ion) ត្រូវបានរំពឹងថានឹងមានចន្លោះ 30–40 kWh អាចផ្លាស់ប្តូរពេលចេញជាផ្លូវការជាមួយមុខងារសម្រាប់ដំណើរការអគ្គិសនីសុទ្ធបានចម្ងាយ 100–150 គីឡូម៉ែត្រ (ក្នុងប្រើ EV only mode) ការចំណាយរយៈពេលសាកពេញ គឺ 3–5 ម៉ោងនៅលើប្រព័ន្ធសាកលឿន (AC Fast Charger)។
ប្រព័ន្ធ PHEV នេះគឺបើកឱកាសឲ្យអ្នកបើកបរប្រើថ្មសម្រាប់ដំណើរថ្មីៗក្នុងទីក្រុង ដោយមិនប្រើប្រាស់សាំង បន្តទៀតជួយបន្ថយការប្រើប្រាស់ឥន្ធនៈ និងការបញ្ចេញឧស្ម័ន CO₂ បើនិយាយពីបងប្អូនដែលចូលចិត្តសន្សំសំចៃគឺដឹងតែត្រូវម៉ាច់តែម្តងហើយបើនិយាយពីតម្លៃវិញក៏ល្អទៀត។