បន្ទាប់ប្រកាសចេញគំរូក្នុងពេលយូរគ្រាន់ដែលហើយ ពេលនេះ ស្មាតហ្វូនស្តើងជាងគេរបស់ក្រុមហ៊ុន Samsung គឺ Galaxy S25 Edge ត្រូវបានគេរាយការណ៏ថា នឹងប្រកាសចេញនៅក្នុងថ្ងៃទី ១៣ ខាងមុខនេះ ហើយដាក់លក់នៅក្នុងទីផ្សារកូរ៉េ ចិន និងអាមេរិក នៅថ្ងៃទី ២៣ ជាមួយតម្លៃលក់ចាប់ពី ១ ០៩៩ ដុល្លារ។
ក្នុងនោះ Galaxy S25 Edge ត្រូវបានរំពឹងថានឹងទទួលបាននូវអេក្រង់ Dynamic AMOLED 120Hz ទំហំ 6.6 អ៊ីញ កម្រិត 1.5K ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite For Galaxy និងប្រព័ន្ធ One UI 7 នៅលើ Android 15 ជាមួយនឹង RAM ទំហំ 12GB អាវការពារ IP68 និងជម្រើសអង្គផ្ទុកទិន្នន័យ 256GB និង 512GB ចេញពីប្រអប់។
ទៅលើផ្នែកកាមេរ៉ាវិញ អាចនឹងទទួលបាននូវកាមេរ៉ាខាងក្រោយចំនួន ២ រួមមានលេនគោលទំហំ 200MP និងលេន ultra-wide ទំហំ 12MP ហើយកាមេរ៉ាមុខវិញក៏ទំហំ 12MP ដែល តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺតួខ្លួនស្តើងបំផុតរបស់វា ដែលមានកម្រាស់ត្រឹមតែ 5.85 ម.ម និងទម្ងន់ 162 ក្រាម ប៉ុណ្ណោះ។
គួរបញ្ជាក់បងប្អូនថា ទោះបីជាស្មាតហ្វូនមានរាហស្តើងក៏ពិតមែន តែអ្វីដែលកម្រិតទាបមែនទែននោះគឺថាមពលថ្ម, ដោយវាមានថ្មទំហំត្រឹមតែ 3,900mAh ប៉ុណ្ណោះ ដែលអាចនិយាយបានថាគឺតូចខ្លាំងបំផុតក្នុងចំណោមស្មាតហ្វូនក្នុងពេលបច្ចុប្បន្ន និងគាំទ្រការសាកថ្មកម្លាំង 25W តាមខ្សែ។
សម្រាប់ការរចនាវិញ ស្មាតហ្វុនមួយម៉ូឌែលនេះ មានកញ្ជាក់ការពារ Gorilla Glass Ceramic 2 នៅផ្នែកខាងមុខ កញ្ជាក់ Corning Gorilla Glass Victus 2 នៅផ្នែកខាងក្រោយ និងស៊៊ុម titanium រួមជាមួយជម្រើសពណ៌ Titanium Jet Black, Titanium Icy Blue និង Titanium Silver៕