Browsing: វៀតណាម

យោងតាមសារព័ត៌មាន CNBC បានឲ្យដឹងថា ប្រទេសវៀតណាមធ្វើបានប្រសើរជាងដៃគូក្នុងតំបន់របស់ខ្លួន រួមទាំងប្រទេសចិនផងដែរ និងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេ នៅអាស៊ីក្នុងឆ្នាំ ២០២០។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple របស់សហរដ្ឋអាមេរិក កំពុងបង្កើនការផលិតឧបករណ៍វៃឆ្លាតនៅក្នុងប្រទេសវៀតណាមខណៈដែលខ្លួនធ្វើកំពុងងាកចេញពីប្រទេសចិន។

ក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ Foxconn Technology ដែលគេស្គាល់ថាជាអ្នកផលិត iPhone ឲ្យក្រុមហ៊ុន Apple នៅសប្តាហ៍នេះបានទទួលអាជ្ញាប័ណ្ណពីរដ្ឋាភិបាលវៀតណាម ដើម្បីសាងសង់រោងចក្រតម្លៃ ២៧០ លានដុល្លារ ដើម្បីផលិតកុំព្យូទ័រយួរដៃនិងថេប្លេតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចំពេលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។

ក្រុមហ៊ុនឯកជនធំជាងគេរបស់វៀតណាម Vingroup សង្ឃឹមថានឹងរៃអង្គាសប្រាក់បានជាង ៣០០ លានដុល្លារ តាមរយៈការចេញមូលបត្របំណុល ដើម្បីវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ VinFast និង VinSmart ។

ពាណិជ្ជកម្មរបស់ប្រទេសវៀតណាមជាមួយចិន បានកើនឡើង ១៤ ភាគរយកាលពីឆ្នាំមុន ដល់ ១៣៣,០៩ ពាន់លានដុល្លារ ដែលធ្វើឲ្យវាក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ៦ របស់ប្រទេសនេះ។

សមាគមអ្នកផលិតម៉ូតូនៅប្រទេសវៀតណាម Vietnam Association of Motorcycle Manufacturers (VAMM) បានឲ្យដឹងថា ការលក់ម៉ូតូបានធ្លាក់ចុះ ១៦,៦ ភាគរយ ស្មើនឹង ២,៧១ លានគ្រឿង កាលពីឆ្នាំមុន។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet Air គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួនលើយន្ដហោះ និងបរិក្ខារបច្ចេកទេសថ្មី នៅឆ្នាំ២០២១នេះ បន្ទាប់ពីបានរាយការណ៍ពីប្រាក់ចំណេញតិចតួច ក្នុងឆ្នាំ ២០២០ ទោះបីមានជំងឺរីករាតត្បាតកូវីដ១៩ ក៏ដោយ។

យោងតាមកាសែត Reuters បានឲ្យដឹងថាថា វៀតណាម ដែលជាប្រទេសនាំចេញអង្ករធំបំផុតលំដាប់ទី ៣ លើពិភពលោក បានចាប់ផ្តើមទិញអង្ករពីគូប្រជែងរបស់ខ្លួន គឺ ឥណ្ឌា ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ បន្ទាប់ពីតម្លៃក្នុងស្រុកបានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៩ ឆ្នាំ ចំពេលការផ្គត់ផ្គង់ក្នុងស្រុកមានកំណត់។

ប្រទេសវៀតណាម នឹងចាប់ផ្តើមដំណាក់កាលដំបូង នៃការសាងសង់អាកាសយានដ្ឋានដ៏ធំបំផុតរបស់ខ្លួន នៅជិតទីក្រុងហូជីមិញ នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ ខណៈដែលប្រទេសនេះកំពុងព្យាយាមបង្កើនការវិនិយោគសាធារណៈដើម្បីបង្កើនកំណើនសេដ្ឋកិច្ច ចំពេលដែលជំងឺរាតត្បាតកូវីដ១៩ កំពុងរីករាលដាល។