យោងតាមកាសែត Reuters បានឲ្យដឹងថាថា វៀតណាម ដែលជាប្រទេសនាំចេញអង្ករធំបំផុតលំដាប់ទី ៣ លើពិភពលោក បានចាប់ផ្តើមទិញអង្ករពីគូប្រជែងរបស់ខ្លួន គឺ ឥណ្ឌា ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ បន្ទាប់ពីតម្លៃក្នុងស្រុកបានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៩ ឆ្នាំ ចំពេលការផ្គត់ផ្គង់ក្នុងស្រុកមានកំណត់។
ការទិញអង្ករនេះបញ្ជាក់ពីការផ្គត់ផ្គង់រឹតបន្តឹងនៅក្នុងទ្វីបអាស៊ី ដែលអាចធ្វើឲ្យតម្លៃអង្ករឡើងថ្លៃ នៅឆ្នាំ ២០២១ និងថែមទាំងបង្ខំឲ្យអ្នកទិញអង្ករតាមបែបប្រពៃណីពីប្រទេសថៃ និងវៀតណាម ប្តូរទៅប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញធំបំផុតរបស់ពិភពលោក។
ប្រភពខាងលើបានឲ្យដឹងទៀតថា ពាណិជ្ជករឥណ្ឌា បានធ្វើកិច្ចសន្យានាំចេញអង្ករចំនួន ៧០ ០០០ តោន សម្រាប់ខែមករានិងកុម្ភៈ ក្នុងតម្លៃប្រហែល ៣១០ ដុល្លារក្នុងមួយតោន ដោយផ្អែកលើមូលដ្ឋានដឹកជញ្ជូនដោយឥតគិតថ្លៃ (FOB)។
គួរឲ្យដឹងថា តម្លៃអង្ករវៀតណាម ត្រូវបានដាក់លក់ប្រហែល ៥០០ ទៅ ៥០៥ ដុល្លារក្នុងមួយតោន គឺខ្ពស់ជាងខ្លាំងបើប្រៀបធៀបទៅនឹងតម្លៃអង្កេរឥណ្ឌា ត្រឹម ៣៨១ ទៅ ៣៨៧ ដុល្លារ៕