Apple បានក្លាយជាម៉ាកយីហោស្មាតហ្វូន ដែលមានប្រជាប្រិយបំផុតនៅវៀតណាម ដែលមានអ្នកឆ្លើយសំណួរ ៤៦ ភាគរយ គិតអំពីវាមុនគេ។
យោងតាមការស្ទង់មតិលើអ្នកឆ្លើយសំណួរជិត ៦០០ នាក់ ដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Q&Me ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ បានបង្ហាញថា ម៉ាក Samsung ស្ថិតនៅលំដាប់ទី ២ ជាមួយលទ្ធផល ៣៦ ភាគរយបន្ទាប់មកគឺ Oppo (៩ ភាគរយ) និង Nokia (២ ភាគរយ) ។
មូលហេតុសំខាន់ៗដែលលើកឡើងពីការពេញចិត្តលើម៉ាក Apple គឺគុណភាពខ្ពស់ (៧៨ ភាគរយ), ម៉ាកល្អ (៧១ ភាគរយ), សុវត្ថិភាពល្អ (៦៥ ភាគរយ), ការរចនាល្អ (៥៩ ភាគរយ) និង កាមេរ៉ាល្អ (៥៧ ភាគរយ)។
ការស្ទង់មតិនេះបានរកឃើញថា Apple ត្រូវបានមនុស្សវ័យក្មេងស្រលាញ់ខ្លាំងណាស់ ខណៈពេលដែល Samsung មានប្រជាប្រិយភាពក្នុងចំណោមអ្នកដែលមានអាយុ ៣០ ឆ្នាំ និងលើសនេះ។ លទ្ធផលនៃការស្ទង់មតិនេះដែរក៏បានបង្ហាញថា ៧៩ ភាគរយនៃអ្នកប្រើប្រាស់វៀតណាម ទិញស្មាតហ្វូននៅតាមហាងលក់គ្រឿងអេឡិចត្រូនិច, ១៤ ភាគរយ ពីគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិច និងនៅសល់ប៉ុន្មានទៀតគឺពីមិត្តភក្តិ ឬសាច់ញាតិ។
ជាមួយគ្នានេះដែរ ៤៤ ភាគរយនៃអ្នកប្រើប្រាស់វៀតណាម ពិចារណាលើផលិតផល Apple ច្រើនបំផុតសម្រាប់ការទិញបន្ទាប់របស់ពួកគេ បន្ទាប់មកគឺ Samsung (២៦ ភាគរយ) និង Vsmart (៦ ភាគរយ)៕