បណ្តាញចែកចាយរថយន្តរបស់ក្រុមហ៊ុន Cadillac នៅសហរដ្ឋអាមេរិក នឹងត្រូវកាត់បន្ថយជាច្រើន នៅប៉ុន្មានឆ្នាំខាងមុខនៅពេលដែលក្រុមហ៊ុនផលិតរថយន្តនេះ នឹងប្រែខ្លួនទៅជាម៉ាករថយន្តអគ្គិសនីទាំងស្រុងនៅចុងទសវត្សនេះ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមហ៊ុន General Motors បាននឹងកំពុងទិញក្រុមហ៊ុនចែកចាយដែលមិនមានឆន្ទៈក្នុងការវិនិយោគចាំបាច់ ដើម្បីលក់ និងផ្តល់សេវាកម្មរថយន្តអគ្គិសនីនៅពេលខាងមុខ។
ការទិញទាំងនេះត្រូវបានគេនិយាយថា មានតម្លៃចន្លោះពី ៣០ ទៅ ៥០ ម៉ឺនដុល្លារ ហើយគេដឹងថាជិត ២០ ភាគរយនៃក្រុមហ៊ុនចែកចាយនឹងបោះបង់សិទ្ធិផ្តាច់មុខរបស់ពួកគេ នៅចុងឆ្នាំក្រោយ។
គួរឲ្យដឹងថា ឈ្មួញចែកចាយរថយន្ត Cadillac នៅសហរដ្ឋអាមេរិក ជាមធ្យមលក់រថយន្តបានតែ ១៧៦ គ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៩ គឺតិចតួចណាស់ បើប្រៀបធៀបទៅនឹងឈ្មួញចែកចាយរថយន្ត BMW ឬ Mercedes-Benz ដែលលក់ជាមធ្យមបានជាង ៩០០ គ្រឿង៕