ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនថាមពលអគ្គីសនីធំជាងគេរបស់ម៉ាឡេស៊ី Tenaga Nasional Berhad គ្រោងនឹងទិញយកភាគហ៊ុនចំនួន ៣៩ ភាគរយ នៅក្នុងគម្រោងថាមពលពន្លឺព្រះអាទិត្យក្នុងប្រទេសវៀតណាម ចំនួន ៥ ពីក្រុមហ៊ុន Sunseap Group របស់ប្រទេសសិង្ហបុរី។
Browsing: វៀតណាម
អាជ្ញាធរអាកាសចរណ៍វៀតណាមបានស្នើសុំឲ្យយន្តហោះ Boeing 737 ឆ្លងកាត់ដែនអាកាសរបស់ប្រទេសនេះបន្ទាប់ពីការផ្អាកដំណើរការ រយៈពេល ២ ឆ្នាំកន្លងមក។
ទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម បានផ្តល់អាទិភាពដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ២១ ក្នុងនោះមាន ១៥ សម្រាប់ការដឹកជញ្ជូន ដែលនឹងត្រូវបញ្ចប់ក្នុងរយៈពេល ២-៣ឆ្នាំខាងមុខ ដោយចំណាយថវិកាប្រមាណ ១០០ ទ្រីលានដុង (ប្រមាណ ៤,៣៣ ពាន់លានដុល្លារ) ។
កាលពីថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងបង្កើតរោងចក្រផលិតរថយន្តមួយនៅសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីចាប់ផ្តើមលក់នៅទីនោះ ក្នុងឆ្នាំ ២០២២។
ក្រុមហ៊ុនផលិតដែកថែប Hoa Phat គ្រោងនឹងផលិតកុងតឺន័រ ៥០០ ០០០គ្រឿងក្នុងមួយឆ្នាំ ដើម្បីកាត់បន្ថយការខ្វះខាតចាប់តាំងពីកុងតឺន័រត្រូវបានជាប់គាំងនៅកំពង់ផែ បន្ទាប់ពីរងការវាយប្រហារដោយសារជំងឺកូវីដ១៩។
ផ្លែក្រូចឆ្មា និងក្រូចថ្លុងរបស់វៀតណាម អាចនឹងត្រូវនាំចេញទៅប្រទេសនូវែលហ្សេឡង់ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការប្តេជ្ញាចិត្តមួយ កាលពីថ្ងៃពុធសប្តាហ៍មុន ក្នុងកិច្ចពិភាក្សាកសិកម្មលើកដំបូងរវាងប្រទេសទាំងពីរ។
ក្រុមហ៊ុន Mitsubishi Corp របស់ប្រទេសជប៉ុន បានសម្រេចចិត្តដកខ្លួនចេញពីរោងចក្រថាមពលធ្យូងថ្ម នៅភាគកណ្តាលប្រទេសវៀតណាម ចំពេលមានការព្រួយបារម្ភជាអន្តរជាតិ អំពីផលប៉ះពាល់បរិស្ថាន។
ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងមានស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី ចំនួនជាង ២ ០០០ កន្លែង នៅទូទាំងប្រទេស ក្នុងឆ្នាំ ២០២១ នេះ ដើម្បីពង្រីកប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនីក្នុងប្រទេស។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានផ្តល់ការយល់ព្រម ដល់ក្រុមហ៊ុនអគ្គិសនីវៀតណាម Vietnam Electricity ដើម្បីសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដោយកម្តៅ Trach II Thermal Power Plant ដែលមានកម្លាំង ១ ២០០ មេហ្គាវ៉ាត់ នៅខេត្ត Quang Binh។
ស្មាតហ្វូនចំនួន ៣ ម៉ូដែលរបស់ក្រុមហ៊ុនទូរសព្ទវៀតណាម VinSmart ដែលស្ថិតក្រោមក្រុមហ៊ុន Vingroup ត្រូវបានដាក់លក់នៅសហរដ្ឋអាមេរិកជាផ្លូវការ។