Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»ទីក្រុងហូជីមិញ គ្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដោយចាយលុយសរុប ៤,៣ ពាន់លានដុល្លារ
    ផ្សេងៗ

    ទីក្រុងហូជីមិញ គ្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដោយចាយលុយសរុប ៤,៣ ពាន់លានដុល្លារ

    March 9, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម បានផ្តល់អាទិភាពដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ២១ ក្នុងនោះមាន ១៥ សម្រាប់ការដឹកជញ្ជូន ដែលនឹងត្រូវបញ្ចប់ក្នុងរយៈពេល ២-៣ឆ្នាំខាងមុខ ដោយចំណាយថវិកាប្រមាណ ១០០ ទ្រីលានដុង (ប្រមាណ ៤,៣៣ ពាន់លានដុល្លារ) ។

    ពាណិជ្ជកម្ម

    យោងតាមនាយកដ្ឋានដឹកជញ្ជូនទីក្រុងហូជីមិញ បានឲ្យដឹងថា ផ្លូវដែលធំជាងគេនៅក្នុងបញ្ជីគឺផ្លូវ No. 1 Elevated Road ដែលស្ថិតនៅរវាងស្រុក Tan Binh និង Binh Thanh ដែលមានទំហំទឹកប្រាក់ ១៧,៥ ទ្រីលានដុង។ បន្ទាប់មកទៀត គឺ ផ្លូវ No. 5 Elevated Road ដែលតភ្ជាប់រវាងទីក្រុង Thu Duc City និង District 12 ដែលមានទំហំទឹកប្រាក់ ១៥,៤ ទ្រីលានដុង។

    ក្នុងបញ្ចីខាងលើក៏រួមបញ្ចូលទាំងស្ពានចំនួន ៧, ផ្លូវក្រវ៉ាត់ និងការពង្រីកផ្នែកមួយនៃផ្លូវជាតិផងដែរ។ មិនតែប៉ុណ្ណោះ ស្ថានីយ៍រថយន្ដក្រុងថ្មីមួយនឹងត្រូវបានសាងសង់ នៅភាគខាងលិច ព្រមទាំងឃ្លាំងកុងតឺន័រផងដែរ នៅក្នុងទីក្រុង Thu Duc ។

    នាយកដ្ឋានខាងលើបាននិយាយថា ដោយសារទាំងនេះគឺជាគម្រោងសំខាន់ និងបន្ទាន់ ពួកគេគួរតែទទួលបានអាទិភាពមូលនិធិ។ ទីក្រុងនេះនឹងចំណាយថវិកាចំនួន ៣២ ទ្រីលានដុង សម្រាប់គម្រោងដឹកជញ្ជូនចំនួន ១៥ ខណៈគម្រោងដែលនៅសល់ នឹងត្រូវផ្តល់មូលនិធិក្រោមគំរូភាពជាដៃគូសាធារណៈ-ឯកជន៕

    វៀតណាម
    Share. Facebook Telegram WhatsApp
    Previous Articleកាន់តែពិសេសអស្ចារ្យ! រដូវក្ដៅ ប្រូម៉ូសិនត្រជាក់ចិត្តពីហាង Bluetronics ចំណេញរហូតដល់ $260
    Next Article ការនាំចេញរបស់ចិន កើនឡើងដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីការវាយប្រហារដោយកូវីដ១៩

    Related Posts

    ត្រឹមរយៈពេល ៥ខែ ការនាំចេញអង្កររបស់វៀតណាមទៅសហរដ្ឋអាមេរិចកើនឡើងខ្ទង់ ៧១ភាគរយ

    July 6, 20221 Min Read

    វៀតណាម ដាក់គោលដៅកំណើន GDP កើនដល់ ៧% ខណៈឆ្នាំមុនត្រឹម ៦,៥ប៉ុណ្ណោះ

    July 4, 20221 Min Read

    H&M ទទួលបានប្រាក់ចំណូលកើនទ្បើង ប៉ុន្តែការបិទហាងនៅរុស្ស៊ីនៅតែជាបញ្ហារបស់ខ្លួន

    March 31, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.