ក្រុមហ៊ុន Mitsubishi Corp របស់ប្រទេសជប៉ុន បានសម្រេចចិត្តដកខ្លួនចេញពីរោងចក្រថាមពលធ្យូងថ្ម នៅភាគកណ្តាលប្រទេសវៀតណាម ចំពេលមានការព្រួយបារម្ភជាអន្តរជាតិ អំពីផលប៉ះពាល់បរិស្ថាន។
ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុនមួយនេះនឹងដកខ្លួនចេញពីគម្រោង Vinh Tan 3 ដែលគ្រោងនឹងស្ថិតនៅក្នុងខេត្ត Binh Thuan ដោយសារតែគោលដៅប្រែប្រួលអាកាសធាតុ។
ដោយមិននិយាយពី Vinh Tan 3 ក្រុមហ៊ុន Mitsubishi បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនប្តេជ្ញាកាត់បន្ថយការវិនិយោគថាមពលធ្យូងថ្ម ស្របតាមគោលដៅអាកាសធាតុអន្តរជាតិ។
គួរឲ្យដឹងដែរថា រោងចក្រ Vinh Tan 3 នោះដំបូងឡើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៤៕