ផ្លែក្រូចឆ្មា និងក្រូចថ្លុងរបស់វៀតណាម អាចនឹងត្រូវនាំចេញទៅប្រទេសនូវែលហ្សេឡង់ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការប្តេជ្ញាចិត្តមួយ កាលពីថ្ងៃពុធសប្តាហ៍មុន ក្នុងកិច្ចពិភាក្សាកសិកម្មលើកដំបូងរវាងប្រទេសទាំងពីរ។
កិច្ចពិភាក្សាជាក់ស្តែងនោះត្រូវបានដឹកនាំដោយលោក Ray Smith នាយកប្រតិបត្តិនៃក្រសួងឧស្សាហកម្មនូវែលហ្សេឡង់និងលោកបណ្ឌិត Dr Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD)។
បើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ស្ថានទូតនូវែលហ្សេឡង់ បាននិយាយថា មេដឹកនាំទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីទទួលបានផ្លែឈើថ្មីសម្រាប់គ្នានៅឆ្នាំនេះ ដូច្នេះអតិថិជនអាចរីករាយនឹងផ្លែស្ត្របឺរី និងផ្លែល្ពៅរបស់នូវែលហ្សេឡង់ និងផ្លែក្រូចឆ្មា និងក្រូចថ្លុងរបស់វៀតណាម។
គួរឲ្យដឹងថា ភាគីទាំងពីរបានចុះហត្ថលេខាលើការរៀបចំ កិច្ចសហប្រតិបត្តិការកសិកម្ម (ACA) បន្ទាប់ពីកិច្ចពិភាក្សា។
បើតាមសេចក្តីប្រកាសបាននិយាយថា ACA នឹងអនុញ្ញាតឲ្យភាគីទាំងពីរជំរុញផលប្រយោជន៍កសិកម្មសំខាន់ៗរបស់ពួកគេ ក្នុងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់កសិកម្ម លើកកម្ពស់សុវត្ថិភាពចំណីអាហារ ការប្រើប្រាស់ការស្រាវជ្រាវកសិកម្ម និងបច្ចេកវិទ្យា និងជំរុញការអភិវឌ្ឍជនបទ៕