ទោះបីជាមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ថ្មីៗនេះក៏ដោយ ក៏ប្រតិបត្តិករទេសចរណ៍ថៃសង្ឃឹមថា អាជីវកម្មរបស់ពួកគេនឹងវិលត្រឡប់មកវិញនៅឆ្នាំ២០២១ នេះ ដោយសារពួកគេសង្ឃឹមលើវ៉ាក់សាំងថ្មី ដើម្បីកម្ចាត់វីរុសនេះ។
Browsing: អាជីវកម្ម & សេដ្ឋកិច្ច
តម្លៃអចលនទ្រព្យនៅក្នុងប្រទេសវៀតណាម បានហក់ឡើងខ្ពស់ជាពិសេសនៅទីក្រុង ហាណូយ និង ហូជីមីញ នៅឆ្នាំ ២០២០ នេះ ទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្តី។
ទោះបីជាក្រុមហ៊ុន Tesla កំពុងតែទិញអាគុយលីចូមសម្រាប់ប្រើលើរថយន្តអគ្គិសនីរបស់ខ្លួន ពីក្រុមហ៊ុនចិន Gangfeng Lithium ក៏ដោយ ក៏ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ៥ ឆ្នាំ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់អាគុយលីចូមចិនមួយទៀត គឺ Yahua Industrial Group។
ប្រទេសវៀតណាមបានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៦,៥ ភាគរយសម្រាប់ឆ្នាំ ២០២១ ខណៈដែលខ្លួនព្យាយាមធ្វើឲ្យសេដ្ឋកិច្ចរស់ឡើងវិញ បន្ទាប់ពីទទួលរងឥទ្ធិពលរបស់កូវីដ១៩។
ថ្មីៗនេះប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាទីផ្សារខ្សែភាពយន្តធំបំផុតរបស់ពិភពលោក តាមរយៈការលក់សំបុត្រ ជាលើកដំបូង។
ក្រសួងពាណិជ្ជកម្មអង់គ្លេស បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសអង់គ្លេស និងតួកគី គ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលវាជាលើកដំបូងចាប់តាំងពីនាយករដ្ឋមន្ត្រី Boris Johnson ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ជាមួយសហភាពអឺរ៉ុប។
រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃសុក្រ ទី២៥ ធ្នូ ថា ប្រទេសរបស់ខ្លួនមានគោលបំណងលុបបំបាត់យានយន្តដើរដោយប្រេងសាំង ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ នៅក្នុងផែនការមួយដើម្បីឈានដល់ “ការបំភាយកាបូនសូន្យសុទ្ធ” (net zero carbon emissions)។
ការចំណាយក្នុងឱកាសវិស្សមកាលឆ្នាំថ្មីក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្រោម ១០០ ពាន់លានបាតជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំ ដោយសារការកើតឡើងថ្មីៗនៃការឆ្លងជំងឺកូវីដ១៩។
ការនាំចេញបង្គាត្រូវបានគេកំណត់ថានឹងកើនឡើង ១២,៤ ភាគរយនៅឆ្នាំនេះ ដល់ ៣,៧៨ ពាន់លានដុល្លារ បើទោះបីជាមានផលប៉ះពាល់ដ៏ខ្លាំងពីជំងឺកូវីដ១៩ ទៅលើឧស្សាហកម្មអាហារសមុទ្រក៏ដោយ។
នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen Group លោក Herbert Diess ជឿជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងបង្កើតបញ្ហាប្រឈមជាច្រើនសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ជាងគូប្រជែងរបស់ខ្លួនទៅទៀត។
