ថ្មីៗនេះប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាទីផ្សារខ្សែភាពយន្តធំបំផុតរបស់ពិភពលោក តាមរយៈការលក់សំបុត្រ ជាលើកដំបូង។
ប្រទេសចិនបានកត់ត្រាចំណូលពី Box Office ចំនួន ១,៩៩ ពាន់លានដុល្លារ ពីខែមករា ដល់ខែតុលា ដែលឈរនៅលំដាប់កំពូល បើប្រៀបធៀបនឹងការលក់ ១,៩៤ ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក។
គម្លាតនេះត្រូវបានគេរំពឹងថា នឹងបន្តពង្រីកបន្ថែមទៀតនៅចុងឆ្នាំនេះ នៅពេលដែលការចាក់ផ្សាយខ្សែភាពយន្តហូលីវូដភាគច្រើន ដូចជា រឿង Black Widow និង James Bond “No Time to Die” ត្រូវបានពន្យារពេលទៅឆ្នាំក្រោយដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩។
ខណៈពេលដែលប្រទេសចិនត្រូវបានគេរំពឹងថា នឹងទទួលបានតំណែងកំពូលជាអ្នកលក់សំបុត្រសកល រោងភាពយន្តភាគច្រើនកំពុងដំណើរការ នៅកម្រិត ៧៥% បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក ត្រឹមតែ ២៥ ទៅ ៥០% ប៉ុណ្ណោះ។
គួរឲ្យដឹងថា រោគរាតត្បាតបានផ្លាស់ប្តូរឧស្សាហកម្មភាពយន្តយ៉ាងខ្លាំងដែលមិនអាចប្រកែកបាន៕