ក្រុមហ៊ុនផ្តល់សេវាកម្មតាក់ស៊ី និងដឹកជញ្ជូនម្ហូបអាហារនៅអាស៊ីអាគ្នេយ៍ Grab បានឲ្យដឹងថា ប្រាក់ចំណូលសុទ្ធរបស់ពួកគេបានកើនឡើងប្រហែល ៧០ ភាគរយ នៅឆ្នាំ ២០២០ បើប្រៀបធៀបនឹងឆ្នាំមុន។
លោក Ming Maa ប្រធានក្រុមហ៊ុន Grab បាននិយាយថា “លើសពីនេះទៅទៀត យើងបានឈានដល់គោលដៅនៃកំណើន និងប្រាក់ចំណេញរបស់យើង ហើយបានឈានដល់គោលដៅថ្មីជាច្រើនទៀតផង”។
ដោយមានការគាំទ្រពីវិនិយោគិនទូទាំងពិភពលោក រួមទាំងក្រុមហ៊ុន Softbank Group ផងនោះ ក្រុមហ៊ុន Grab បានវិវឌ្ឍន៍ពីប្រតិបត្តិករកម្មវិធីផ្តល់សេវាកម្មតាក់ស៊ី ride-hailing app operator ទៅជាហាង one-stop shop មួយ សម្រាប់សេវាកម្មដូចជា ការផ្តល់អាហារ ការទូទាត់ និងការធានារ៉ាប់រង ហើយបានលេចចេញជាការចាប់ផ្តើមដ៏មានតម្លៃបំផុតនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងតម្លៃខ្លួនជាង ១៥ ពាន់លានដុល្លារអាមេរិក។
គួរឲ្យដឹងថា កាលពីខែតុលាកន្លងទៅ Grab បានអះអាងថា ប្រាក់ចំណូលក្នុងត្រីមាសទី ៣ របស់ខ្លួន បានកើនឡើងដល់ជាង ៩៥ ភាគរយ នៃកម្រិតមុនពេលផ្ទុះជំងឺកូវីដ១៩ ហើយអាជីវកម្មម្ហូបអាហាររបស់ខ្លួន មានចំនួនជាង ៥០ ភាគរយនៃប្រាក់ចំណូលនោះ។ មិនតែប៉ុណ្ណោះ អាជីវកម្មដឹកអាហាររបស់ Grab មានប្រាក់ចំណូលសុទ្ធកើនឡើងជិតបីដង នៅក្នុងត្រីមាសទី ៣ បើប្រៀបធៀបនឹងឆ្នាំមុន ហើយត្រូវបានរំពឹងថា នឹងកើនឡើងបន្ថែមទៀតនៅចុងឆ្នាំ ២០២១៕