Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»ថៃ សង្ឃឹមវិស័យទេសចរណ៍ដើរវិញ ទោះកូវីដ១៩ កំពុងផ្ទុះខ្លាំង
    អាជីវកម្ម & សេដ្ឋកិច្ច

    ថៃ សង្ឃឹមវិស័យទេសចរណ៍ដើរវិញ ទោះកូវីដ១៩ កំពុងផ្ទុះខ្លាំង

    January 4, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ទោះបីជាមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ថ្មីៗនេះក៏ដោយ ក៏ប្រតិបត្តិករទេសចរណ៍ថៃសង្ឃឹមថា អាជីវកម្មរបស់ពួកគេនឹងវិលត្រឡប់មកវិញនៅឆ្នាំ២០២១ នេះ ដោយសារពួកគេសង្ឃឹមលើវ៉ាក់សាំងថ្មី ដើម្បីកម្ចាត់វីរុសនេះ។

    ពាណិជ្ជកម្ម

    គួររំលឹកឲ្យដឹងដែរថា ការផ្ទុះឡើងថ្មីនៃជំងឺកូវីដ១៩ ដែលកើតចេញពីទីផ្សារអាហារសមុទ្រនៅសាមុតសាខុន (Samut Sakhon) បានរាលដាលដល់ ៥៣ ខេត្តទូទាំងប្រទេសថៃ ហើយការឆ្លងទំនងជាបន្តកើនឡើងទៀត។ ប្រការនេះបានជំរុញឲ្យរដ្ឋាភិបាលថៃបញ្ជាឲ្យបិទទីប្រជុំជន និងកន្លែងលក់ដូរជាច្រើន។

    គួរឲ្យដឹងដែរថា វិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ថៃ ស្ថិតក្នុងចំណោមវិស័យដែលរងការវាយប្រហារខ្លាំងបំផុត ដោយសារជំងឺកូវីដ១៩។ យោងតាមក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានឲ្យដឹងថា វិស័យទេសចរណ៍រកចំណូលបាន ៧៦០ ពាន់លានបាត ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ ធ្លាក់ចុះ ១,៩៣ ពាន់ពាន់លានបាត ឬ ៧១,៧៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩។

    ចំនួនអ្នកទេសចរបរទេសមានចំនួន ៦,៦៩ លាននាក់ក្នុងកំឡុងពេលនោះ ដែលតំណាងឲ្យការធ្លាក់ចុះ ២៩,២៧ លាននាក់ (៨១,៣៨%) ខណៈដែលប្រាក់ចំណូលពីអ្នកទេសចរបរទេស បានធ្លាក់ចុះ ១,៣៨ លានលានបាត ស្មើនឹង ៣៣២ ពាន់លានបាត (ថយចុះ ៨០,៥៩%)៕

    ថៃ
    Share. Facebook Telegram WhatsApp
    Previous Articleសិង្ហបុរី និងម៉ាឡេស៊ី លុបចោលគម្រោងផ្លូវដែកល្បឿនលឿន
    Next Article វៀតណាម ចាប់ផ្តើមសាងសង់ព្រលានយន្តហោះធំបំផុត

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.