បើយោងតាមធនាគារពិភពលោកបានឲ្យដឹងថា ប្រជាជនថៃប្រមាណ ១,៥ លាននាក់ ត្រូវបានប៉ាន់ប្រមាណថានឹងធ្លាក់ចូលក្នុងភាពក្រីក្រនៅឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ១៩។
Browsing: អាជីវកម្ម & សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ United Airlines កាលពីថ្ងៃពុធកន្លងទៅនេះបានរាយការណ៍ថា ខ្លួនបានខាតបង់លុយយ៉ាងច្រើននៅឆ្នាំ ២០២០ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់កូវីដ១៩ ប៉ុន្តែក្រុមហ៊ុននេះកំពុងសំឡឹងមើលឃើញការងើបឡើងវិញមួយផ្នែក នៅឆ្នាំ ២០២១។
យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (EDB) កាលពីថ្ងៃពុធកន្លងទៅនេះ បានឲ្យដឹងថាប្រទេសសិង្ហបុរីបានទាក់ទាញការប្តេជ្ញាចិត្តវិនិយោគថេរ…
ហុងកុង៖ លោក ជេក ម៉ា ស្ថាបនិកក្រុមហ៊ុនយក្សពាណិជ្ជកម្មអេឡិចត្រូនិកចិន Alibaba Group Holding បានលេចមុខជាសាធារណៈជាលើកដំបូងកាលពីថ្ងៃពុធ បន្ទាប់ពីសុន្ទរកថាដ៏ចម្រូងចម្រាសមួយកើតឡើង កាលពីចុងខែតុលា ឆ្នាំ២០២០ ដែលនាំឱ្យមានការផ្អាកការឡើងទីផ្សារភាគហ៊ុន IPO (Initial Public Offering) របស់លោក ANT Group។…
ពាណិជ្ជកម្មរបស់ប្រទេសវៀតណាមជាមួយចិន បានកើនឡើង ១៤ ភាគរយកាលពីឆ្នាំមុន ដល់ ១៣៣,០៩ ពាន់លានដុល្លារ ដែលធ្វើឲ្យវាក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ៦ របស់ប្រទេសនេះ។
សមាគមអ្នកផលិតម៉ូតូនៅប្រទេសវៀតណាម Vietnam Association of Motorcycle Manufacturers (VAMM) បានឲ្យដឹងថា ការលក់ម៉ូតូបានធ្លាក់ចុះ ១៦,៦ ភាគរយ ស្មើនឹង ២,៧១ លានគ្រឿង កាលពីឆ្នាំមុន។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet Air គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួនលើយន្ដហោះ និងបរិក្ខារបច្ចេកទេសថ្មី នៅឆ្នាំ២០២១នេះ បន្ទាប់ពីបានរាយការណ៍ពីប្រាក់ចំណេញតិចតួច ក្នុងឆ្នាំ ២០២០ ទោះបីមានជំងឺរីករាតត្បាតកូវីដ១៩ ក៏ដោយ។
ការហាមឃាត់របស់អាមេរិក លើក្រុមហ៊ុន Xiaomi ទំនងជាមិនធ្វើឲ្យការលក់របស់ក្រុមហ៊ុនផលិតស្មាតហ្វូនចិននេះធ្លាក់ចុះនោះទេ ដរាបណាក្រុមហ៊ុនមិនត្រូវបានដកហូតសិទ្ធិចូលប្រើ Google Mobile Service (GMS) នោះ។
តម្លៃជាមធ្យមសម្រាប់ខុនដូថ្មី និងលក់បន្ត នៅក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះនៅឆ្នាំនេះ ដោយសារខុនដូដែលលក់មិនដាច់ គឺច្រើនខ្លាំងពេក ខណៈខុនដូថ្មីចេះតែរីកឡើងជាបន្តបន្ទាប់។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមហ៊ុន Nokia បានសហការជាមួយក្រុមហ៊ុន Google Cloud ដើម្បីបង្កើតបណ្តាញស្នូល 5G និងអនុញ្ញាតឲ្យអតិថិជនដែលមានអាជីវកម្ម ផ្តល់ជូននូវសេវាកម្មដូចជា ការលក់រាយឆ្លាតវៃ (smart retail) និងផលិតកម្មស្វ័យប្រវត្តិកម្ម (automated manufacturing)។
