ប្រទេសហ្វីលីពីនកំពុងព្យាយាមទាក់ទាញក្រុមហ៊ុនផលិតប្រដាប់ក្មេងលេងនៅហុងកុង តាមរយៈការកាត់បន្ថយពន្ធ ដោយព្យាយាមបង្កើនឧស្សាហកម្មដែលបានទាក់ទាញក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក និងជប៉ុន។
Browsing: អាជីវកម្ម & សេដ្ឋកិច្ច
ក្រុមហ៊ុនលក់សម្លៀកបំពាក់កីឡារបស់ប្រទេសអាល្លឺម៉ង់ Adidas បាននិយាយកាលពីថ្ងៃពុធថា ប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះ ៧៨% ក្នុងឆ្នាំ ២០២០ បន្ទាប់ពីត្រូវបានបំផ្លាញដោយសារជំងឺឆ្លងរាតត្បាតកូវីដ១៩ ប៉ុន្តែបានព្យាករណ៍ពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំង នាពេលខាងមុខ។
យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឲ្យឃើញថា កំណើននៃការនាំចេញរបស់ចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ ក្រោយពីទទួលរងការវាយប្រហារពីជំងឺកូវីដ១៩។
រដូវក្ដៅមកដល់ ចង់ទិញម៉ាស៊ីនត្រជាក់មែនទេ? អតិថិជនគ្រប់ៗគ្នាប្រហែលជាពិបាកសម្រចចិត្តថាទិញម៉ាស៊ីនត្រជាក់នៅហាងណាល្អ មានគុណភាពល្អ ហើយមានការធានាត្រឹមត្រូវពីក្រុមហ៊ុនពិតប្រាកដ។ កុំបង្អង់យូរ ហាង Bluetronics ជាដៃគូរដ៏ល្អឥតខ្ចោះរបស់លោកអ្នក ចង់បានម៉ាស៊ីនត្រជាក់ប្រភេទណាក៏មានដែរ កាន់តែពិសេសអស្ចារ្យទៀតនោះ ដើម្បីលើកទឹកចិត្ត និងចង់អោយអតិថិជនរបស់ខ្លួនទទួលបានសេវាកម្មល្អគ្មានពីរក្នុងទីផ្សារ ហាងBluetronics មានកម្មវិធីប្រូម៉ូសិនត្រជាក់ចិត្តដែលថែមរហូតដល់ទៅ $260 ភ្លាមៗ រាល់ការជាវម៉ាស៊ីនត្រជាក់ប្រភេទណាក៏ដោយពីគ្រប់សាខាទាំងអស់របស់ហាង Bluetronics ទូទាំងប្រទេសកម្ពុជា។…
ក្រុមហ៊ុន Walt Disney Co. បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបិទហាង Disney Stores យ៉ាងហោចណាស់ ចំនួន ៦០ កន្លែងនៅទូទាំងអាមេរិកខាងជើង ក្នុងឆ្នាំ ២០២១ នេះ។
ក្រុមហ៊ុន Google បានសន្យាថា នឹងបញ្ចៀសការតាមដានសកម្មភាពតាមអ៊ិនធឺណែតលើបុគ្គលនីមួយៗ នៅពេលដែលវាចាប់ផ្តើមអនុវត្តប្រព័ន្ធថ្មី សម្រាប់កំណត់គោលដៅការផ្សាយពាណិជ្ជកម្មដោយមិនប្រើ “cookies”។
កាលពីថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងបង្កើតរោងចក្រផលិតរថយន្តមួយនៅសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីចាប់ផ្តើមលក់នៅទីនោះ ក្នុងឆ្នាំ ២០២២។
ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន ចំនួន ៥០ ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ដោយសារក្រុមហ៊ុនដឹកជញ្ជូនមួយនេះ បានដាក់ផែនការស្តារខ្លួនឡើងវិញ។
ផ្សារបង្គា Central Shrimp Market នៃខេត្តសាមុតសាខុន ក្នុងប្រទេសថៃ បានបើកដំណើរការឡើងវិញ កាលពីថ្ងៃច័ន្ទបន្ទាប់ពីត្រូវបានបិទចាប់តាំងពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០ នៅពេលរលកនៃជំងឺកូវីដ១៩ បានចាប់ផ្តើមរាលដាលម្តងទៀតនៅទីនោះ។
ផ្លែក្រូចឆ្មា និងក្រូចថ្លុងរបស់វៀតណាម អាចនឹងត្រូវនាំចេញទៅប្រទេសនូវែលហ្សេឡង់ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការប្តេជ្ញាចិត្តមួយ កាលពីថ្ងៃពុធសប្តាហ៍មុន ក្នុងកិច្ចពិភាក្សាកសិកម្មលើកដំបូងរវាងប្រទេសទាំងពីរ។
