Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific Airways ខាតអស់ ២,៨ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០
    អាជីវកម្ម & សេដ្ឋកិច្ច

    ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific Airways ខាតអស់ ២,៨ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០

    March 11, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific Airways បានបង្ហាញពីការខាតបង់ជាទឹកប្រាក់ចំនួន ២១,៦ ពាន់លានដុល្លារហុងកុង (ស្មើនឹង ២,៨ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០២០ ដែលជាឆ្នាំរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ១៩ ហើយវាជាវិបត្តិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ពាណិជ្ជកម្ម។

    ពាណិជ្ជកម្ម

    លទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានធ្លាក់ចុះទាបជាងការព្យាករណ៍ដូចដែលវាបានបង្ហាញពីការខាតបង់ដ៏ធំបំផុតមួយ ចាប់តាំងពីវិបត្តិសុខភាពសាធារណៈ បានលេចឡើងជាងមួយឆ្នាំកន្លងមក។

    ការខាតបង់នៅឆមាសទី ២ នៃឆ្នាំ ២០២០ បានកើនឡើងដល់ ១១,៨ ពាន់លានដុល្លារហុងកុង ពោលគឺកើនឡើងពី ៩,៩ ពាន់លានដុល្លារហុងកុង ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនោះ ជាមួយនឹងការគិតថ្លៃរចនាសម្ព័ន្ធខ្ពស់ជាងការរំពឹងទុក និងការកាត់បន្ថយតម្លៃទ្រព្យសម្បត្តិ។

    គួរឲ្យដឹងដែរថា ក្រុមអ្នកវិភាគបានរំពឹងថា ក្រុមហ៊ុនខាងលើនឹងខាតបង់ ២០,៤ ពាន់លានដុល្លារហុងកុង។ នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg មុនពេលការប្រកាស៕

    Cathay Pacific Airways
    Share. Facebook Telegram WhatsApp
    Previous Articleរមណីយដ្ឋានប៉ាតាយ៉ា បាត់ភ្ញៀវអស់ ៩៨% នៅខែមករា
    Next Article វៀតណាម កំពុងពិចារណាឲ្យយន្តហោះ 737 MAX ឆ្លងកាត់ដែនអាកាសខ្លួនឬអត់

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.