កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific Airways បានបង្ហាញពីការខាតបង់ជាទឹកប្រាក់ចំនួន ២១,៦ ពាន់លានដុល្លារហុងកុង (ស្មើនឹង ២,៨ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០២០ ដែលជាឆ្នាំរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ១៩ ហើយវាជាវិបត្តិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ពាណិជ្ជកម្ម។