Browsing: ពាណិជកម្ម

ក្រុមហ៊ុន AION Cambodia ចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការផ្តល់សេវាឥណទានជាមួយធនាគារវីង ដោយ អតិថិជនអាចទិញរថយន្ត AION គ្រប់ម៉ូដែលដោយទទួលបានទំហំកម្ចីខ្ពស់ពីធនាគារ វីង រហូតដល់ទៅ  100,000 ដុល្លារអាមេរិក ហើយថែមទាំងផ្តល់អត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌសងត្រលប់វិញមានរយៈពេលវែងថែមទៀតផង។ លោក ម៉េង ហុង ប្រធានចាត់ការទូទៅនៃ AION Cambodia…

កាលពីថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤កន្លងទៅនេះ AION Cambodia ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរូមចំណែកក្នុងកម្មវិធីមហោស្រពភាពយន្តកម្ពុជា – អាស៊ីលើកទី២ នៅភីអេច-ហ្គ្រេនហល។ ក្នុងនោះដែរ AION Cambodia ក៏បានប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន AION ផ្ទាល់ ដើម្បីជូនដំណើរភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដូចជា គណៈអធិបតី…

កាលថ្មីៗនេះ រោងចក្រដំឡើងរថយន្ត Ford ដែលជា​បុត្រ​សម្ព័ន្ត​មួយរបស់ក្រុមហ៊ុន RMA Cambodia ដែលមានទីតាំងស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​​ពិសេស​ក្រគរ ស្ថិត​ក្នុង​ភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។​ រោងចក្រដំឡើងរថយន្ត​​ Ford គឺជារោងចក្រដំឡើងរថយន្តដំបូងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និងកម្រិត…

ឡិច ស៊ឺស ខេមបូឌា បានអបអរសាទរសមិទ្ធផលដ៏ធំមួយ ជាមួយការបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញដំបូង ដែលមានទីតាំងលើមហាវិថីសម្ដេចតេជោហ៊ុនសែន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដែលមានការចូលរួមជាកិត្តិយសពីសំណាក់មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាល អ្នកសារព័ត៌មាន រួមទាំងម្ចាស់ធុរកិច្ចជាច្រើនរូប គឺជាការបើកទំព័រថ្មីនៃការពង្រីកខ្លួនរបស់ ឡិចស៊ឺស ចូលមកកាន់ទីផ្សារដ៏សំខាន់នៃតំបន់អាស៊ីអាគ្នេយ៍។ អគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស ដំបូងនៅកម្ពុជា មានលក្ខណៈពិសេសខុសប្លែកពីហាងលក់រថយន្តទូទៅ ដោយអគារនេះបានឆ្លុះបញ្ចាំងនូវផ្នត់គំនិត…

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ – ម៉ាករថយន្តលំដាប់សកលលោក ឡិចស៊ឺស បានបើកដំណើរការ អគារតាំងបង្ហាញរថយន្តផ្លូវការដំបូងរបស់ខ្លួននៅកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការចូលរួមជាពីសំណាក់តំណាងរាជរដ្ឋាភិបាល  កម្ពុជា ក្រុមអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូបដែលទទួលបានការអញ្ជើញជាពិសេស។ ដោយមើលឃើញអំពីកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា អគារតាំងបង្ហាញរថយន្តផ្លូវការមួយនេះប្រៀបបានជាសមិទ្ធផលសំខាន់មួយរបស់ឡិចស៊ឺស ក្នុងការពង្រីកខ្លួនក្នុងតំបន់អាស៊ី បន្ថែមពីលើទីផ្សារជាង…

Shotgun គឺជាម៉ូតូតែមួយគត់ដែលកើតចេញពីកំពូលការច្នៃប្រឌិតដែលមិនធ្លាប់មាន លាយឡំជាមួយនឹងវប្បធម៌ anarchic custom និង Royal Enfield DNA សុទ្ធសាធ – ម៉ូតូដែលត្រូវបានបំផុសគំនិតដោយទំនៀមទម្លាប់ផ្ទាល់ខ្លួន។ Shotgun 650 នឹងមានដាក់លក់ជាមួយជម្រើស ៤ ពណ៌ប្លែកៗ – Stencil White,…

ពេលគិតដល់ម៉ាករថយន្តប្រណិតដែលឈានមុខលើទីផ្សាររថយន្តពិភពលោកគេមិនអាចរំលងម៉ាក រថយន្ដ Lexus បានឡើយ ក៏ព្រោះតែម៉ាករថយន្តនេះបានកសាងសមិទ្ធិផលគួរឲ្យកត់សម្គាល់ជាច្រើន។ តើ​មាន​អ្វី​ខ្លះ​ ជួយជ្រោមជ្រែងឲ្យ Lexus សម្រេចបានសមិទ្ធិផលធំៗ រហូត​អាច​សង់​​គ្រឹះ​ឈរ​ជើង​ជាប់​លើ​ទីផ្សារ​រថយន្តប្រណិតលំដាប់​ពិភព​លោក​នាពេលបច្ចុប្បន្ននេះ? ដំណើរដើមទងនៃភាពជោគជ័យរបស់ Lexus បានចាប់ផ្ដើមជាមួយការប្រកាសចេញរថយន្ត Lexus ម៉ូដែល LS ដែល​ជា​រថយន្ត​ប្រណិត​ប្រភេទ​ Sedan ដំបូងរបស់ខ្លួន ហើយ​​បាននាំមក​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​លើ​រថយន្តដទៃ។…

ដូចបានសន្យា ក្នុងការពាំនាំនូវអ្វីដែលថ្មី និងអស្ចារ្យសម្រាប់អតិថិជន និងអ្នកគាំទ្ររបស់ខ្លួន កាលពីពេលថ្មី ៗកន្លងទៅនេះ PETRONAS Sprinta បានបង្កើតនូវព្រឹត្តិការណ៍ដ៏អស្ចារ្យថ្មីបន្ថែមទៀត ដោយបានចូលរួមក្នុងការតាំងបង្ហាញផលិតផលរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ឆ្លងកាត់ឧបសគ្គដណ្តើមជើងឯកពានរង្វាន់ឆ្នាំ ២០២៤ ដោយមានការគាំទ្រពីសំណាក់បងប្អូនយើងយ៉ាងច្រើនកុះករ ហើយកាន់តែពិសេសបន្ថែមទៀតនោះ PETRONAS ក៏បាននាំយកកីឡាកររបស់ខ្លួនចូលរួមប្រកួតយកជើងឯកការប្រណាំងម៉ូតូត្រៃនេះផងដែរ។ សម្រាប់ការប្រណាំងម៉ូតូត្រៃនេះ…

ក្នុងអាណត្តិរដ្ឋាភិបាលថ្មី កម្ពុជាបានប្រឹងប្រែងស្វែងរកទីផ្សារថ្មីៗដើម្បីពង្រីកទីផ្សារនាំចេញរបស់ខ្លួន។ បើតាមហ្វេសបុកក្រសួងពាណិជ្ជកម្ម កម្ពុជាបាននឹងកំពុងចូលរួម ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦ ប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិត​ចិន ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ៦៩ បានសាងសង់ពន្លាជាតិនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ នេះ។ គូសបញ្ជាក់ផងដែរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលអន្ដរជាតិចិនលើកទី៦ (The 6th China…

ក្រសួងពាណិជ្ជកម្មបាននិងសហការជាមួយដៃគូគូអភិវឌ្ឍន៍និងដៃគូពាក់ព័ន្ធក្នុងការត្រៀមរៀបចំទិវាស្វាយចន្ទី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី២ នាខែធ្នូ ឆ្នាំ ២០២៣ ក្នុងគោលបំណងប្រមូលតួរអង្គ ពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី រៀបចំការដាក់តាំងបង្ហាញ ប្រកួតប្រជែងគុណភាព ស្នាដៃផលិតផលនិង ការកែច្នៃសំដៅលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា។ ការរៀបចំពិធីនេះគឺអនុលោមទៅតាមផែនការសកម្មភាព នៅក្នុងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២ ដល់ ២០២៧។ សមាគមស្វាយចន្ទីកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួម ដើម្បីជួយរៀបចំតាមការចាត់ចែងរបស់…